ព័ត៌មានទាន់ហេតុការណ៍៖

យុវជនដែលត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំថៃ បានធ្វើអត្តឃាតនៅប្រទេសអង់គ្លេស

ចែករំលែក៖

យុវជន Duangpetch Promthep ជាក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុស១២នាក់ដែលត្រូវបានជួយសង្គ្រោះពីរូងភ្នំថៃក្នុងឆ្នាំ ២០១៨ បានធ្វើអត្តឃាតនៅសាលារៀនក្នុងប្រទេសអង់គ្លេស។
នោះគឺជាការសន្និដ្ឋានបន្ទាប់ពីអាជ្ញាធរអង់គ្លេសបានធ្វើការស៊ើបអង្កេតទៅលើមូលហេតុដែលក្មេងជំទង់ម្នាក់នេះបានស្លាប់នៅក្នុងចក្រភពអង់គ្លេសកាលពីខែកុម្ភៈឆ្នាំ២០២៣។
ការស៊ើបអង្កេតបានចាប់ផ្តើមនៅថ្ងៃទី 22 ខែកុម្ភៈ ហើយបានបញ្ចប់នៅថ្ងៃទី 4 ខែតុលា។ លទ្ធផលត្រូវបានចុះផ្សាយក្នុងសារព័ត៌មានកាលពីថ្ងៃទី២៨ ខែតុលា។
យុវជន Duangpetch Promthep អាយុ 17 ឆ្នាំគឺជាប្រធានក្រុមបាល់ទាត់កុមារថៃដែលបានជាប់ជាមួយគ្រូបង្វឹករបស់គាត់អស់រយៈពេលពីរសប្តាហ៍នៅក្នុងរូងភ្នំ Tham Luang Nang Non (ខេត្ត Chiang Rai ប្រទេសថៃ) ក្នុងខែមិថុនាឆ្នាំ 2018 បន្ទាប់ពីទឹកជំនន់បានជន់លិចនៅក្នុងរូងភ្នំ។
យុវជន Promthep បានចុះឈ្មោះចូលរៀននៅ Brooke House College Football Academy ក្នុងទីក្រុង Leicester របស់អង់គ្លេស កាលពីចុងឆ្នាំមុន។ អង្គការ Zico Foundation គឺជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសថៃ ដែលបានជួយឱ្យ Promthep ទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសនៅចក្រភពអង់គ្លេស។
នៅថ្ងៃទី១២ ខែកុម្ភៈ យុវជន Promthep ត្រូវបានគេប្រទះឃើញសន្លប់នៅក្នុងបន្ទប់ដេករបស់គាត់ ហើយបានស្លាប់នៅមន្ទីរពេទ្យពីរថ្ងៃក្រោយមក។
BBC បានដកស្រង់សម្តីអ្នកស៊ើបអង្កេតជាន់ខ្ពស់ដែលនិយាយនៅថ្ងៃទី 28 ខែតុលាថា “Promthep មិនត្រូវបាននាំអោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរសុខភាពផ្លូវចិត្តទេហើយវាមិនដឹងថាហេតុអ្វីបានជាគាត់ធ្វើអត្តឃាត នោះពិបាកទាយឬការពារ” ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Facebook)


ចែករំលែក៖