ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៥៣គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១០៨គ្រឿង និងម៉ូតូ ២៤៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៥៦គ្រឿង រថយន្តធំ ១គ្រឿង រថយន្តតូច ៧៤គ្រឿង និងម៉ូតូចំនួន ១៨១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ៣០ថ្ងៃ ពីថ្ងៃទី១-៣០ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៣២,១១៤គ្រឿង រថយន្តធំ៤១៣គ្រឿង រថយន្តតូច ៥,៤៥៥គ្រឿង ម៉ូតូ ២៦,២៤៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០,៧២៨គ្រឿង, រថយន្តធំ ៩០គ្រឿង, រថយន្តតូច ១,៤៩១គ្រឿង និងម៉ូតូ ៩,១៤៧គ្រឿង (៩,១៤៧ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី