ព័ត៌មានទាន់ហេតុការណ៍៖

មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន និងកំពុងស្នាក់នៅប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានសេចក្តីរីករាយសូមជម្រាបជូនប្អូនៗនិស្សិតថា មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន និងកំពុងស្នាក់នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៤។ 

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានសេចក្តីរីករាយសូមជម្រាបជូនប្អូនៗនិស្សិតថា មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) សម្រេចផ្ដល់ អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៤ ដោយផ្អែកលើលក្ខខណ្ឌ ដូចខាងក្រោម ៖

១. លក្ខខណ្ឌជ្រើសរើស៖

– កំពុងរៀន ឬនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ។

– ជានិស្សិតដែលត្រូវចំណាយលើការសិក្សា និងការរស់នៅដោយខ្លួនឯង ។

– ត្រូវការធនធានដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ និងប្រាក់ចំណូលប្រចាំគ្រួសារតិចជាង៥លាន យ៉េនក្នុង១ឆ្នាំ ។

– មានកម្រិតភាសាជប៉ុនល្អ និងមានពិន្ទុ GPA យ៉ាងតិច 2.5 ឬប្រហាក់ប្រហែល

– មានសុខភាពល្អ ឧស្សាហ៍ព្យាយាម និងទទួលអនុសាសន៍ពីសាលាភាសាជប៉ុន ឬសាកលវិទ្យាល័យ។

– មិនកំពុងទទួលបានអាហារូបករណ៍ដទៃ ។

– ត្រូវគោរពតាមលក្ខខណ្ឌនានារបស់មូនិធិ (សូមអានពត៌មានបន្ថែមក្នុងតំណរភ្ជាប់)។

២. អត្ថប្រយោជន៍៖

– ប្រាក់អាហារូបករណ៍ប្រចាំខែចំនួន ១០ម៉ឺនយ៉េន (ខែមេសា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥)។

– អាចស្នើសុំអាហារូបករណ៍បន្តដោយយោងតាមលទ្ធផលប្រចាំឆ្នាំ។

– ប្រាក់បង់ថ្លៃចូលរៀន ៣០ម៉ឺនយ៉េន (សម្រាប់និស្សិតចូលរៀនឆ្នាំទី១) ។

ប្អូនៗសិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ដាក់ពាក្យ ត្រូវទាញយកឯកសារតាមតំណរភ្ជាប់នេះ៖ khley.com/MBC24 ឬស្ពន QR Code ខាងក្រោម រួចផ្ញើឯកសារច្បាប់ដើមមកស្ថានទូតកម្ពុជាប្រចាំ ប្រទេសជប៉ុនឲ្យបានមុនថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកអីមែលស្ថានទូត៖ camemb.jpn@mfaic.gov.kh 

ដោយ ៖ សហការី


ចែករំលែក៖