ព័ត៌មានទាន់ហេតុការណ៍៖

ផ្ដន្ទាទោស១៧នាក់ដាក់ពន្ធនាគារពី ៥ឆ្នាំទៅ៦ឆ្នាំនិងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមកវិញ ចោទពីបទក្លែងឯកសារ

ចែករំលែក៖

ភ្នំពេញ ៖ បុរស ស្ត្រីចំនួន ១៧នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចកាលពីព្រឹកថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៣នេះ ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ពី ៥ឆ្នាំទៅ៦ឆ្នាំ ក្នុងម្នាក់ៗ ពិន័យប្រាក់បង់ចូលថវិការដ្ឋចំនួន៥លានរៀល និងអោយរួមគ្នាសងសំណងទៅជនរងគ្រោះចំនួន៣លាន៤សែនដុល្លារអាមេរិក ក្រោមការចោទប្រកាន់ពីបទ ឆបោក បទក្លែងឯកសារសាធារណៈ ( ក្លែងអត្តសញ្ញាណ , ក្លែងសៀវភៅគ្រួសារ , ក្លែងប័ណ្ណសំគាល់ម្ចាស់អចលនទ្រព្យ ) និងចេញដីកាបង្គាប់អោយចាប់ខ្លួនជនជាប់ចោទទាំងអស់មកដាក់ពន្ធនាគារតាមអំណាចសាលក្រម ។

      ជនជាប់ចោទដែលតុលាការសម្រេចផ្ដន្ទាទោសមាន ៖

ទី១- វ៉ាន់ សុវត្ថិ ឌី ហៅ ជៀប ជូពីដារី ភេទ ស្រី អាយុ ៤៨ ឆ្នាំ ប្រកបមុខរបរ គក់ ជេរ ដី ស្នាក់នៅ ក្នុង បុរី លឹម ឈាង ហាក់ ភូមិ គល់ សង្កាត់ កន្ទោក ខណ្ឌ កំបូល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ។

ទី២ឈ្មោះ លាស់ យូ ហៅ បូ វណ្ណៈ ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ប្រកបមុខរបរទិញលក់គោ ស្នាក់នៅផ្ទះជួលផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ។

ទី៣- ង៉ែត បាញ់ ហៅ យម អេង អាយុ៣៩ ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិល្អាង ឃុំ ល្អាង ស្រុក ដងទង់ខេត្តកំពត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ។

ទី៤- ឈ្មោះ ជុំ ភាព ភេទ ប្រុស អាយុ ៣៥ឆ្នាំ ប្រកបមុខរបរជាភ្នាក់ងារ ផ្តល់សេវាប្រាក់កម្ចី អចលទ្រព្យ រស់នៅក្នុង ភូមិដង្កោ សង្កាត់ដង្កា ខណ្ឌដង្កោ រាជធានី ភ្នំពេញ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ។

ទី៥ឈ្មោះ កង ស៊ីណាត ហៅ សំណាង ភេទ ប្រុស អាយុ៤២ឆ្នាំ ប្រកបមុខរបរ គួកជេរដី រស់នៅផ្ទះជួល ក្នុងភូមិ សន្សំកុសល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ត្រូវផ្ដន្ទាទោស៦ឆ្នាំ ។

ទី៦ឈ្មោះ កង ចាន់ធឿន ហៅ ម៉ៅ ឌឿ ន ភេទ ប្រុស អាយុ៤៥ឆ្នាំ ប្រកបមុខរបរ បើកបរ គ្រឿងចក្រ រស់នៅបន្ទប់ជួល ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ ទី១ ខណ្ឌមានជ័យ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ។

ទី៧ឈ្មោះ ហេង សម្ភស្ស ហៅ យូ ស្រីមុំ អាយុ៣១ឆ្នាំ គ្មានមុខរបរ ពិតប្រាកដរស់នៅក្នុងភូមិ កណ្តាលក្រោម ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ។

ទី៨ឈ្មោះ ភៀវ គឹមហុង ប្រុស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ។

ទី៩ឈ្មោះ សុឹម ប៊ុណ្ណា ភេទប្រុស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៦ឆ្នាំ ។

     សូមបញ្ជាក់ថាស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបង្ហាញមុខនៅ រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ជនជាប់ពាក់ព័ន្ធ ករណីក្លែងឯកសារ សាធារណៈ ( អត្តសញ្ញាណ សញ្ជាតិ ខ្មែរ , សៀវភៅ គ្រួសារ, សៀវភៅ ស្នាក់នៅ និង វិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ ) ដើម្បី ប្រើប្រាស់ឆបោកប្រាក់ ពីជនរងគ្រោះ ជាង៣លានដុល្លារ នៅក្នុងសកម្មភាព ឆបោកចំនួន០៤ករណី នៅអំឡុងចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នៅ រាជធានីភ្នំពេញ។

     ជនសង្ស័យទាំងអស់ត្រូវបានកម្លាំង ការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាលបង្ក្រាបចាប់ខ្លួន ជាបន្តបន្ទាប់នៅក្នុង រាជធានីភ្នំពេញនិងនៅ ខេត្តសៀមរាបកាលពី ថ្ងៃទី ១៩-២១ និងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ ។

     ក្នុងនោះប៉ូលីសក៏បាន ដកហូតវត្ថុតាង អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរក្លែងក្លាយ ចំនួន១១សន្លឹក , សៀវភៅគ្រួសារ ក្លែងក្លាយ០១ក្បាល , សៀវភៅស្នាក់នៅ ០១ សន្លឹក , សៀវភៅមូលប្បទានប ត្រ ០១ ក្បាល និង វិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ ក្លែងក្លាយ០២សន្លឹក ។

       ក្នុងសវនាការជនជាប់ចោទក្នុង សំណុំរឿងឆបោក និង ប្រើប្រាស់ឯកសារ សាធារណៈក្លែងក្លាយ នេះក្រោយពីជនរងគ្រោះ បានប្តឹងមកសមត្ថកិច្ច ។

      ក្នុងសវនាការជនជាប់ចោទខាងលើ បាននាំគ្នាឃុបឃិត ទៅធ្វើសៀវភៅ ស្នាក់នៅ សៀវភៅ គ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយ ធ្វើប្លង់ដីក្លែងក្លាយ ដើម្បី ទៅឆបោកខ្ចីប្រាក់ពី ជនរងគ្រោះឈ្មោះ កាំង ណៃយូរ ភេទស្រី អាយុ ៣៩ ឆ្នាំ ចំនួន៥០ ម៉ឺនដុល្លារ  ខណៈនោះកម្លាំង សមត្ថកិច្ចក៏បានចាប់ខ្លួន ជនសង្ស័យ ០៣ នាក់ បន្ទាប់មកក៏ឈានទៅ ចាប់ជនសង្ស័យជាច្រើននាក់ទៀត ។

     សមត្ថកិច្ចបានបង្ហាញថាជនសង្ស័យបានធ្វើ ប្លង់ដីក្លែងក្លាយដោយ យកប្លង់ដីរបស់អ្នកដទៃ យកមកធ្វើ ប្លង់ដីផ្ទាល់ខ្លួន កាត់តភ្ជាប់រូបថតរបស់ខ្លួន ដែលសកម្មភាពនេះបានធ្វើការឆបោកចំនួន ០៤ ករណី ។

ករណី ទី ១- ឆបោក ប្រាក់៥០ ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ។

ករណីទី២- ឆបោកប្រាក់ ចំនួន ៥០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ ២០២១ ។

ករណីទី ៣- ឆបោក ប្រាក់៨០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន កាលពីថ្ងៃទី០៦ ខែមករា ឆ្នា ២០២២ ។

ករណីទី៤- ឆបោកប្រាក់ ៤០ម៉ឺនដុល្លារ ប្រព្រឹត្ត នៅ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖