ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែតុលា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កើតឡើងចំនួន ៤លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៣នាក់, របួសសរុប ៣នាក់ ក្នុងនោះរបួសធ្ងន់ ២នាក់ របួសស្រាល ១នាក់ និងមិនពាក់មួកសុវត្ថិភាព ២នាក់ (យប់ ២នាក់) ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែតុលា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្សស្លាប់ ៣នាក់, របួសធ្ងន់ ២នាក់ និងរបួសស្រាល ១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៤លើក រួមមាន ៖ កត្តាល្បឿន ៣លើក (ស្លាប់ ២នាក់), ប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់)៕

ដោយ ៖ សហការី


ចែករំលែក៖