ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ! ករណីប៉ូលីសបើករថយន្ត Prus បុកមន្ត្រីនគរបាលចរាចរណ៍គឺផ្តើមចេញពីគំនុំ ហើយជនបង្កជាកូនមន្ត្រីគយ , ប្រព្រឹត្តបែបនេះអាចជាអំពើប៉ុនប៉ងឃាតកម្ម !

ចែករំលែក៖

ខេត្តស្វាយរៀង ៖ អ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គម Facebook ស្ទើរ១០០% ក្រោយពេលឃើញការបង្ហោះ លើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គម facebook គឺមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មានការចាប់អារម្មណ៍ ព្រមទាំងបញ្ចេញមតិ ចូល Comments ដោយលើកហេតុផលថា ករណីនេះមិនមែនគ្រោះថ្នាក់ចរាចរណ៍ទេ អាចជារឿងគំនុំ ។ ទីបំផុត ! ក្រោយពីបានធ្វើកំណត់ហេតុស្ដាប់ចម្លើយ ដោយមន្ត្រីនគរបាលយុត្តិធម៌ ទើបសមត្ថកិច្ចអាចធ្វើការសន្និដ្ឋានបានថា , (ករណីរថយន្ត Prus បើកបុកមន្ត្រីនគរបាលចរាចរណ៍គឺផ្តើមចេញពីគំនុំ)។ 

សមត្ថកិច្ចមិនទាន់បញ្ជាក់ពីរបាយការណ៍ ប៉ុន្តែប្រភពគួរឱ្យជឿទុកចិត្ត ហាក់ដឹងការពិតហើយ មន្ត្រីប៉ូលិស និងជាកូនមន្ត្រីគយម្នាក់ បើកឡាន បុកប៉ូលិសចរាចរណ៍ ដោយសារ រឿងគំនុំ !!

សូមបញ្ជាក់ថា ៖ អ្នកបង្ក មានចេតនា បុកសម្លាប់ ជន​រង​គ្រោះ គឺ​លោក​អនុសេនីយ៍ឯក នាង សុ​ខន​រ៉ា នាយ​រង​ ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​​ នៃ​អធិការដ្ឋាន​ នគរបាល​ក្រុង​ស្វាយ​រៀង រង​របួស​យ៉ាង​ធ្ងន់ធ្ងរ បាក់​ឆ្អឹង​ជំនីរ បាក់ឆ្អឹង​ដង​កាំបិត បាក់ដៃ​ម្ខាង ដាច់​ជង្គង់​ ទាំង​សងខាង បាក់​ថ្គា​ម និង​ពក​ក្បាល​ធ្ងន់ធ្ងរ​ សន្លប់​នៅ​នឹង​កន្លែង … កាលពី​វេលា​ម៉ោង​ ០៦​និ​១០​ នាទី​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ២០២៣ នៅ​លើ​ចិញ្ចើម​​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងកើត​ ​មុខ​ហាង​លក់​ម៉ូតូ ស្ថិត​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។ 

ជនសង្ស័យ​ឈ្មោះ ប្រាក់ ឯម​សា​រ៉ា​វុ​ធ អាយុ​ ២៩​ឆ្នាំ ជា​មន្ត្រី​នគរបាល ​ផ្នែក​អន្តរាគមន៍​ នៃ​អធិការដ្ឋាន​នគរបាល​ ក្រុង​ស្វាយ​រៀង មាន​ទីលំនៅ​ ភូមិ​រោង​បន្លែ​ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយ​រៀង ជា​កូន​មន្ត្រី​គយ​ម្នាក់ បានយកឡាន ម៉ាកព្រូស ពណ៌​ស ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ 2BR-5841 ទៅ​លាក់​ទុក​ នៅ​ក្នុងផ្ទះ និងត្រូវ​បាន​ចាប់ខ្លួន​ នៅ​វេលា​ម៉ោង​ ០៨​និង​១០​ នាទី​យប់​ ថ្ងៃទី ៣០ តុលា ២០២៣ ។

ទោះបីយ៉ាងណាក៏ ដោយសមត្ថកិច្ច នៅ តែ ដាក់ការ សង្ស័យថា មានចេតនា ដូច្នេះសមត្ថកិច្ច កំពុងធ្វើការ សាកសួរ ជនសង្ស័យ ឆ្លើយថាខ្លួន ងងឹតមុខងងុយដេក ។ ក៏ប៉ុន្តែ បើតាមការ ស្រាវជ្រាវបឋមទទួលបានព័ត៌មាន ៖

ចំណុចទី១ ៖ មើល តាមរូបភាពកាមេរ៉ាសុវត្ថិភាពជនរងគ្រោះឈ នៅ លើ ដី ចិញ្ចើម ផ្លូវ រថយន្ត បើក ល្បឿន លឿន បើក ពី ទិស ខាងកើត តាម ចិញ្ចើម ផ្លូវ មក បុក ជន រងគ្រោះ តែម្តង បុកប៉ើងហោះ ខ្ទាតចម្ងាយ ជាង ១០ ម៉ែត្រ ហើយ បន្ថែម ល្បឿនយ៉ាង លឿន ទៅមុខគ្មានរេចង្កូតអ្វី ទេ ។ 

ចំណុចទី២ ៖ បុកហើយ បើករត់គេច មិន ទទួលខុសត្រូវ ។ 

ចំណុចទី ៣ ៖ បើតាមការ ស្រាវជ្រាវ បឋម ជនសង្ស័យ បើករថយន្ត ពី ទិសខាងលិចទៅ កើតទំនងជាឃើញ ជនរងគ្រោះឈ នៅ លើ ចិញ្ចើមផ្លូវ ទើបបើករថយន្តទៅ មុខ ហួសប្រមាណចម្ងាយ ១០០ ម៉ែត្រ ក៏បង្អន់ល្បឿន រថយន្ត រួចបត់ ត្រឡប់មកក្រោយ វិញរួច បើករថយន្តយ៉ាងលឿនតម្រង់ មក បុក ជនរងគ្រោះ តែម្តង ទើប សមត្ថកិច្ច ដាក់ ការ សង្ស័យ ហើយ ត្រូវតែធ្វើការ ស្រាវជ្រាវ រក សាក្សី នៅ កន្លែង កើតហេតុ មក សាកសួរ និង សាច់ញាតិ ជន បង្ក មក សាកសួរ និង សួរ ជនសង្ស័យ ដើម្បី កសាង សំណុំរឿង បញ្ជូន ទៅលោកស្នងការ ចាត់ការ បន្ត លទ្ធផល យ៉ាណា នោះ សូម រង់ចាំការសាកសួរ និង ស្រាវជ្រាវបញ្ចប់សិន។

ចាត់ទុកថាហេតុការណ៍​ស្រាយ​គំនុំ​ដ៏​ឃោរ​ឃៅ​ព្រៃ​ផ្សៃ​មួយ​ ដោយ​បើក​រថ​យន្ត​​បោះ​ពួយ​បុក​នគរបាល​ចរាចរណ៍​ម្នាក់​នៅ​លើ​ដង​ផ្លូវ​​គួរ​ឱ្យ​រន្ធត់ បណ្តាល​ឲ្យ​លោក​នាយ​រង​ផ្នែក​សណ្តាប់ធ្នាប់​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​ម្នាក់ រង​របួស​យ៉ាង​ធ្ងន់ធ្ងរ បាក់​ឆ្អឹង​ជំនី បាក់ឆ្អឹង​ដង​កាំបិត បាក់ដៃ​ម្ខាង ដាច់​ជង្គង់​ទាំង​សងខាង បាបាកថ្គាម និង​ពក​ក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ។ នេះ​គឺជា​រូបភាព​ដែល​ថត​បាន​តាម​កាមេរ៉ា​សុវត្ថិភាព និង​ត្រូវ​បាន​គេ​បង្ហោះ​ព្រោងព្រាត កាលពី​ថ្ងៃ​ទី​៣០ តុលា ។ ទោះបីជា​បែប​ណា ទីបំផុត​ការ​បើករថយន្ត​បុក​មនុស្ស​ទាំង​កម្រោល​នោះ​អ្នក​បើករថយន្ត​នោះ​ ត្រូវ​បាន​ចាប់ឃាត់ខ្លួន​ហើយ គឺជា​មន្ត្រី​នគរបាល​ដូច​គ្នា​ហើយ​ការ​បុក​នោះ​ផ្តើម​ចេញពី​រឿង​គំនុំ ។

ករណី​បើករថយន្ត​បុក​មនុស្ស​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦​និ​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ២០២៣ នៅ​ខាងកើត​ផ្លូវបំបែក​ជា​បួន​(​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​១)​ត្រង់​ចំណុច​ខាង​មុខ​ហាង​លក់​ម៉ូតូ ស្ថិត​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។ 

ដំបូង​ៗ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ជន​បង្ក​​(​អ្នក​បើករថយន្ត)​មាន​ចេតនា​បុក​សម្លាប់។ ប្រភព​​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មហា​​ជន​​បានឃើញ​ជន​រង​គ្រោះ គឺ​លោក​អនុសេនីយ៍ឯក នាង សុ​ខន​រ៉ា នាយ​រង​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង បាន​​ឈរ​មើល​សណ្តាប់ធ្នាប់ នៅ​លើ​ចិញ្ចើម​​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងកើត​កែង​ផ្លូវបំបែក​ជា​បួន ខាង​មុខ​ហាង​លក់​ម៉ូតូ បែរមុខ​មក​ខាងលិច​ឆៀង​ខាងត្បូង ។

មួយសន្ទុះ​ក្រោយមក គេ​ឃើញ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​TOYOTA ព្រូស ពណ៌​ស បើក​ពី​ទិស​ខាង​លិច​ទៅ​កើត​យ៉ាង​លឿន ។ លុះ​ផុត​ផ្លូវបំបែក​ជា​បួន ប្រមាណ​១០០​ម៉ែត្រ​ចំណុច​មុខ​យានដ្ឋាន​ជួសជុល​រថយន្ត ស្រាប់តែ​ចាប់​ហ្វ្រាំង​បង្អង់​ល្បឿន​រួច​បត់​មក​ក្រោយ​វិញ​បើក​ពី​ទិស​ខាង​កើតមក​លិច​យ៉ាង​លឿន​សំដៅ​មក​បុក​ជន​រង​គ្រោះ​ពេញទំហឹង ។ ពេល​បុក​បណ្តាល​ឱ្យ​ប៉ើង​ហោះ​ទៅ​លើ​ផ្លោង​​ខ្ទាត​ចម្ងាយ​ជាង​១០​ម៉ែត្រ ធ្លាក់​មក​លើ​ថ្នល់​សន្លប់​ឈឹង​តែ​ម្តង ។ សំណាងល្អ​រថយន្ត​១​គ្រឿង​ដែល​បើក​មក​ពី​លិច​មិន​បាន​កិន​ទេ បើ​កិន​ថែម​មិនដឹង​យ៉ាងណា​នោះ​ទេ ។ 

ចំណែក​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​យ៉ាង​លឿន​បើក​សំដៅ​មក​ចូល​ក្នុង​ក្រុង​ស្វាយ​រៀង ។ ខណៈនោះ​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​កន្លែង​កើតហេតុ​នោះ បាន​ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​តាម​រថយន្ត​នោះ រហូត​មក​ដល់​រង្វង់​មូល​នាគ​រាជ្យ ខាង​មុខ​សាលាដំបូង​ខេត្ត ក៏​បាត់ដាន​ទៅ ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​នៃ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​រាជធានី​ភ្នំពេញ​ដើម្បី​សង្គ្រោះ ។ 

ជា​ពន្លឺ​ផង​ដែរ ដោយនៅ​កន្លែង​កើតហេតុ មាន​ដាក់​កាមេរ៉ា​សុវត្ថិភាព បានឃើញ​ភិនភាគ​រថយន្ត​បង្ក តែ​មើល​មិនឃើញ​ផ្លា​ក​លេខ ក៏​ប៉ុន្តែ​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ស្ទាក់​គ្រប់​ផ្លូវ ក្នុង​និង​ក្រៅ​ក្រុង​ស្វាយ​រៀង រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​ទើប​រក​ឃើញ​រថយន្ត​បង្កម៉ាកTOYOTAព្រូស ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BR-5841 យក​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ​មួយ​ក្នុងភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក៏​បាន​ឆែកឆេរ​ក្នុង​រថយន្ត​បានឃើញ​កាត​គ្រី​រថយន្ត​និង​អត្តសញ្ញាណប័ណ្ណ​ចម្លង​មួយ​សន្លឹក ទើប​ស្រាវ​ជ្រាវ​រហូត​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​បាន ។ 

ប្រភព​បន្ត​ថា ជនសង្ស័យ​ឈ្មោះ ប្រាក់ ឯម​សា​រ៉ា​វុ​ធ អាយុ​១៩​ឆ្នាំ ជា​មន្ត្រី​នគរបាល​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង មាន​ទីលំនៅ​ភូមិ​រោង​បន្លែ​ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយ​រៀង ជា​កូន​មន្ត្រី​គយ​ម្នាក់ ។ ជន​សង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ក្នុង​ថ្ងៃ​ដដែល ។ 

លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង ខេត្តស្វាយរៀង អង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត” បានធ្វើការទំនាក់ទំនងតាមប្រព័ន្ធ Telegram ប៉ុន្តែលោកពុំទាន់បញ្ជាក់អំពីមូលហេតុនេះ អាចកំពុងដំណើរការនីតិវិធីក្នុងការដឹកចម្លើយទៅលើជនបង្ក ៕ 

ដោយ : សហការី


ចែករំលែក៖