ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមុខងារសាធារណៈចេញសេចក្តីជូនដំណឹង ស្តីពីការចុះឈ្មោះប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ២៥០នាក់

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សូមជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រេចបើកឱ្យមានការប្រឡងប្រជែង ជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ២៥០នាក់ សម្រាប់ប្រភេទក្របខណ្ឌ ក, ខ, គ ដែលមានជំនាញ/ឯកទេសកសិកម្ម ចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ឱ្យចូលបម្រើការងារនៅតាមឃុំ ស្រុក ខេត្ត ក្នុងក្របខណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២៣ ដូចមានក្នុងតារាងឧបសម្ព័ន្ធជូនភ្ជាប់។

ក.លក្ខខណ្ឌនៃការជ្រើសរើស

១. បេក្ខជនត្រូវមានសញ្ញាតិខ្មែរ

២. បេក្ខជនត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ

៣.លក្ខខណ្ឌអាយុសម្រាប់បេក្ខជនប្រឡងប្រជែងត្រូវបានកំណត់ដូចខាងក្រោម៖

– បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ

– បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬសមមូលត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ

– បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ

– បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងឬសមមូល ត្រូវមានអាយុច្រើនបំផុត ២៨ឆ្នាំ 

– បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលវិញ្ញាបនបត្រឬសមមូល ត្រូវមានអាយុច្រើនបំផុត ២៥ឆ្នាំ

– បេក្ខជនជាមន្ត្រីរាជការត្រូវបានលើកលែងលក្ខខណ្ឌអាយុ

៤. មិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ

៥. ការលើកទឹកចិត្ត និងការផ្តល់អាទិភាព

– សម្រាប់អ្នកដែលមានសញ្ញាបត្រខ្ពស់ ជំនាញកសិកម្ម

– បទពិសោធន៍ការងារលើវិស័យកសិកម្ម

– ស្រ្តីភេទ

– អ្នកដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងឃុំ ស្រុក ខេត្ត ដែលត្រូវជ្រើសរើសមន្ត្រីកសិកម្មឃុំ។ 

សូមអានខ្លឹមសារសេចក្តីជូនដំណឹង ស្តីពីការចុះឈ្មោះប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ២៥០នាក់ របស់ក្រសួងមុខងារសាធារណៈ ទាំងស្រុងដូចខាងក្រោម៕

ដោយ ៖ សហការី


ចែករំលែក៖