ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឆ្មក់ចូលក្នុងផ្ទះសំណាក់មួយកន្លែងឃាត់ខ្លួនជនសង្ស័យ៦នាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចជំនាញខណ្ឌដូនពេញ បានឆ្មក់ចូលបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានមួយករណី ឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន៦នាក់ ក្នុងផ្ទះសំណាក់មួយកន្លែង យីហោ ញូវខាសល១ ដែលមានទីតាំងផ្ទះលេខ២៦E0 ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឱ្យដឹងនៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី លក សួស្តី អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌដូនពេញនិងជាអ្នកដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការបង្ក្រាបនេះបានឱ្យដឹងថា ឆ្លងតាមការប្រើប្រាស់ជំនាញនិងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងដោយបានទទួលការចង្អុលបង្ហាញពីលោក វរសេនីយ៍ឯក ទៀង ចន្ទសារ អធិការខណ្ឌដូនពេញ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននិងករណីសម្រួលទីតាំងអោយប្រើប្រាស់គ្រឿងញៀន រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់(ស្រី០៣នាក់) និងវត្ថុតាងគ្រឿងញៀន ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនដូចខាងក្រោម៖ 

១-ឈ្មោះខេង ថារ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកទទួលភ្ញៀវ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវលេខ១១៧ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (សម្រួលទីតាំងឱ្យប្រើប្រាស់)។ ២-ឈ្មោះសុខ ស្រីណែត ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ជួញដូរ )។ ៣-ឈ្មោះថេង សុផត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ប្រើប្រាស់)។ ៤-ឈ្មោះសុិន ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ប្រើប្រាស់ )។  ៥-ឈ្មោះ ជា ស្រីល័ក្ខ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ( ប្រើប្រាស់)។ ៦-ឈ្មោះស៊ុំ ឡាដាំង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ប្រើប្រាស់) រួមនឹងវត្ថុតាងត្រូវចាប់យកមួយចំនួនធំ។

បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរនិងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖