ភ្នំពេញ ៖ ការវះកាត់ក្រពេញប្រូស្តាតដោយប្រើបច្ចេកវិទ្យាទំនើប HoLEP នៅមន្ទីរពេទ្យកាល់ម៉ែត!
តើ HoLEP ជាអ្វី ?
HoLEP គឺជាបច្ចេកវិទ្យាទំនើបចុងក្រោយមួយដែលពេញនិយមនៅលើសកលលោកក្នុងយុគសមយ័ថ្មីនេះដែលសម្រួលដល់ការព្យាបាល វះកាត់ ក្រពេញប្រូស្តាតដោយឃ្វាលយកដុំសាច់ដែលរីករំខានផ្លូវនោមចេញដោយប្រើម៉ាស៊ីនទំនើបឡាស៊ែរ។
អត្ថប្រយោជន៍នៃ HoLEP :
– បាត់បង់បរិមាណឈាមតិចតួចក្នុងអំឡុងពេលវះកាត់
– ការដាក់សុងនោមក្រោយធ្វើការវះកាត់មានរយៈពេលខ្លី
– កាត់បន្ថយការឈឺចាប់មកកំរិតតិចបំផុតក្រោយវះកាត់
– រយៈពេលសំរាកពេទ្យខ្លី
– មានប្រសិទ្ធិភាពខ្ពស់ចំពោះការវះកាត់ក្រពេញប្រូស្តាតទំហំធំ ។
អាស្រយ័ដូចបានជំរាបជូនពត៌មានខាងលើសូមលោកពូ លោកអ៊ុំ លោកតា ដែលមានបញ្ហាពិបាកនោម សូមអញ្ជើញមកទទួលសេវា ពិនិត្យ ព្យាបាល និង វះកាត់ប្រកបដោយប្រសិទ្ធភាព គុណភាពខ្ពស់តាមរយៈបច្ចេកវិទ្យាទំនើបនៅមន្ទីរពេទ្យកាល់ម៉ែត។ នេះជាការបញ្ជាក់ពីការខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សហការី