ភ្នំពេញ ៖ ទឹកចិត្តជាឪពុក គ្រាន់តែទទួលដំណឹងថា៖ កូនប្រុសច្បង ទាត់បាល់ភ្លាត់ស្នៀត រងរបួសជើង ត្រូវទៅព្យាបាលនៅប្រទេសសាំងហ្កាពួរ ហើយអវត្តមានខ្លួនឯង ក្នុងនាមជាឪពុកបែរជាមិនបានជូនកូនទៅដោយផ្ទាល់ ព្រោះតែភាពរវល់ក្នុងតួនាទីភារកិច្ចជាចាំបាច់។ តើមានមនុស្សប៉ុន្មាននាក់យល់ពីអារម្មណ៍មួយនេះ?
សូមជូនពរដល់លោកវរសេនីយ៍ឯក សៀ ទីន បានជាសះស្បើយក្នុងពេលឆាប់ៗ ហើយក្តីកង្វល់របស់ឪពុកម្តាយ ក៏ត្រូវបានកាត់បន្ថយ ដើម្បីមានឱកាស ពេលវេលា បម្រើជាតិ បំពេញតួនាទីភារកិច្ច ។
សូមបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះលើផេកផ្លូវការ របស់លោក នៅព្រលប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖ «កីឡានាំមកនូវសុខភាព មិនប្រាកដថាសុខសប្បាយគ្រប់ពេលទេ! កូនប្រុសច្បងខ្ញុំ ទាត់បាល់ភ្លាត់ស្នៀត ក្នុងជំនួបរវាង ក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី Vs ក្រុមអនុពន្ធ័យោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា (Military Attaché Corp in Phnom Penh) នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្អូនប្រុសជូនទៅសាំងហ្កាពួរដើម្បីពិនិត្យនិងព្យាបាលភ្លាមៗ តែក្នុងនាមជាឪពុកបែរជាមិនបានជូនកូនទៅដោយផ្ទាល់ ព្រោះតែភាពរវល់ក្នុងតួនាទីភារកិច្ចជាចាំបាច់។ តើមានមនុស្សប៉ុន្មាននាក់យល់ពីអារម្មណ៍មួយនេះ?៕
ដោយ ៖ សិលា