ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់គិតខ្លី ផឹកថ្នាំបាញ់ស្មៅ ប្រភេទទឹកខៀវអស់៣គម្របប៊ីដុង តូចចិត្តប្រពន្ធស្លាប់ចោល

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមប្រភពពីលោកមេភូមិអូរប្រើសឲ្យដឹងថា÷ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង០០នាទី មានករណីបុរសម្នាក់បានយកថ្នាំបាញ់ស្មៅជាប្រភេទថ្នាំទឹកខៀវយកទៅផឹកជិតពាងទឹកអស់៣គម្របប៊ីដុង.ក្រោយមកជនរងគ្រោះក៏ស្រែកឱ្យគេជួយយកទៅមន្ទីរពេទ្យខេត្តប៉ៃលិនផង។

ប្រភពពីលោកមេភូមិបានបន្តថា÷បន្ទាប់ពីជនរងគ្រោះបានបញ្ជូនទៅមន្ទីររួច,លោកគ្រូពេទ្យក៏បានប្រាប់ថា ជំងឺជនរងគ្រោះធ្ងន់ធ្ងរ  ក្រុមគ្រួសារជនរងគ្រោះក៏បានសម្រួលគ្នាជាលោកគ្រូពេទ្យជំនាញត្រូវបញ្ជូនជនរងគ្រោះទៅព្យាបាលនៅពេទ្យខេត្តបាត់ដំបង។

ជនរងគ្រោះខាងលើមានឈ្មោះ ហឿន ស៊ាងហៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ នៅចំណុចឡូ៥ ស្ថិតនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ករណីបុរសម្នាក់ខាងលើដែលផឹកថ្នាំទឹកខៀវ.បងប្អូនប្រជាពលរដ្ឋពួកគាត់និយាយបន្តគ្នាថា ជំងឺនេះមានសង្ឃឹមតិចណាស់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖