ព័ត៌មានទាន់ហេតុការណ៍៖

សូម​ឆ្លើយ​ថាទេ​ចំពោះ​គ្រឿង​ញៀន​! ជនពាក់ព័ន្ធចំនួន ៧០នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ទូទាំងប្រទេសថ្ងៃទី ០៣ វិច្ឆិកានេះ!

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រលប់​ថ្ងៃ​សុក្រ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០៣ វិច្ឆិកា ចំនួន ២២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧០នាក់។ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី​ កម្លាំងជំនាញ​ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧០ នាក់(ស្រី ០៥នាក់)  ក្នុងចំណោមជនសង្ស័យរួមមាន៖​ ជួញដូរ ១ករណី ឃាត់ ៣នាក់(ស្រី ០នាក់),​ រក្សាទុក ដឹកជញ្ជូន ១២ករណី ឃាត់ ១៧នាក់(ស្រី ១នាក់),​ ប្រើប្រាស់ ៩ករណី ឃាត់ ៥០នាក់(ស្រី ៤នាក់។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែវិច្ឆិកា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ២២១,៣៥ក្រាម និង១៤កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖

កម្លាំង​នគរបាល​ជាតិ​ទាំង ០៩អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ ចាប់យកIce ២១៨,៤៧ក្រាម។

២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច។

៣ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៤ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៤នាក់ ស្រី ៣នាក់ ចាប់យកIce ០,០៨ក្រាម។

៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២៦នាក់ ស្រី ១នាក់ ចាប់យកIce ១,២៨ក្រាម។

៦ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ០,១៤ក្រាម។

៧ / ស្វាយរៀង៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២កញ្ចប់តូច។

៨ / តាកែវ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៣៨ក្រាម។

៩ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៦កញ្ចប់៕

ដោយ​៖សហការី​


ចែករំលែក៖