ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងល្បែងស៊ីសង២កន្លែងជាប់គ្នាក្នុងបុរីញ៉ូថោនកំពុងដំណេីរការវិញ ខណៈលោកអភិបាលខណ្ឌពោធិ៍សែនជ័យនឹងចាត់ឱ្យលោកអធិការចុះពិនិត្យ

ចែករំលែក៖

ភ្នំពេញ៖​ ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ​ ល្បែងស៊ីសងទាំងនោះហេីយជាដេីមចមកេីតអំពេីហិង្សាក្នុងគ្រួសារ​ លួច​ ឆក់​ ប្លន់ ជាដេី​ម​ ។ 

ពលរដ្ឋបានរាយការណ៍មកថា​ ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូរបស់ជនជាតិចិនកន្លែងជាប់គ្នានៅក្នុងបុរីញ៉ូថោន​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ដោយស្លាកយីហោ​ ផ្ទះតែជុនហាវ​​ នៅតែបន្តបេីកដំណេីរការបានដដែលទោះបីអាជ្ញាធរធ្លាប់បង្ក្រាបកន្លងមកក៏ដោយតែក្រុមអ្នកញៀនល្បែងទាំងនេះនៅតែអាចបេីកដំណេីរការបានជាធម្មតា​ តេីក្រុមមេល្បែងស៊ីសងជនជាតិចិនទាំងនោះខ្លាំងឬអាជ្ញាធរខ្សោយទេីបបេីកបានយ៉ាងរលូនបែ​បនេះ? 

កន្លងមកលោក​ ឃួង​ ស្រេង​ អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញបានបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យអាជ្ញាធរទាំង១៤ខណ្ឌយកចិត្តទុកដាក់បង្ក្រាបឱ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទដេីម្បីអនុវត្តតាមគោលនយោបាយភូមិសង្កាត់មានសុវត្តិភាព​ លុបបំបាត់អំពេីលួច​ ឆក់​ ប្លន់​ នៅក្នុងមូលដ្ឋាន។ ហេីយទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូ​ របស់ជនជាតិចិន​ នៅក្នុងបុរីញ៉ូថោន​ ស្ថិតក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីខែឧសភា​ ឆ្នាំ២០២៣​ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌក៏ធ្លាប់ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០នាក់​ រួមទាំងចាប់យកទូល្បែងស៊ីសងទាំងនោះទៅរក្សាទុកទៀតផង​ តែមកដល់ពេលនេះស្រាប់តែទីតាំងខាងលេីនៅតែបន្តបេីកដំណេីរការដដែល​ ដោយដាក់ស្លាកបិតមុខកញ្ចក់យីហោ​ ផ្ទះជុនហាវ​ តេីមកពីមូលហេតុអ្វី​ មេល្បែងទាំងនោះខ្លាំងឬអាជ្ញាធរខ្សោយ? 

ពលរដ្ឋលេីកឡេីងថា​ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ​  បទល្មេីសលួច​ ឆក់​ ប្លន់កេីតឡេីងគួរឱ្យកត់សម្គាល់ជាពិសេសបញ្ហា​ គ្រឿងញៀនតែម្តង​ ធ្វេីឱ្យពលរដ្ឋមានការព្រួយបារម្ភ។ 

ជាមួយគ្នានោះផងដែរទាក់ទងបញ្ហាខាងលេីក្រុមការងារយេីងបានទាក់ទងទៅលោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ តាមប្រព័ន្ធតេលេក្រាម​ លោកបានឆ្លេីយថា​ អរគុណ​ ចាំ​ខ្ញុំ​ឱ្យអធិការ​ចុះ​ពិនិត្យ​។ 

ចំណែក​ លោក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យតាមប្រព័ន្ធទំនាក់ទំនងលេតេក្រាម​ លោកចូលមេីលតែមិនឆ្លេីយតប។ 

ពលរដ្ឋសង្ឃឹមថា​ លោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យនិងលោក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យនិងមានវិធានការចំពោះបញ្ហាទាំងនេះ​ ដេីម្បីអនុវត្តយ័ន្តការភូមិសង្កាត់មានសុវត្តិភាព៕ ដោយ៖សុខាសែនជ័យ

(រូបភាពពេលចាប់កន្លងមក)

(រូបថ្មីទេីបបេីកវិញ)


ចែករំលែក៖