ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ក្នុងចំណោម៤នាក់ករណីលួច (រុះរើផ្ទះដែកប្រក់សង្ក័សីយកដែក)

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៣ខែវិច្ឆិកា ឆ្នាំ២០២៣វេលាម៉ោង ១៩និង៣០យប់ ជនសង្ស័យ៣នាក់ត្រូវ កំលាំងជំនាញខណ្ឌឫស្សីកែវធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីលួច(រុះរើផ្ទះដែកប្រក់សង្ក័សីយកដែក)នាទីនៅចំណុចដីឡូត៍ ក្រុម៤ ភូមិ៤សង្កាត់ ច្រាំងចំរេះទី១ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ធន សំរេច ភេទប្រុសអាយុ ៤៨ ឆ្នាំ មានទីលំនៅផ្ទះ១៤អា ផ្លូវលំ ភូមិ ស្លែងរលើង សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ មុខរបរ មេការការាសរថយន្ត។

ចំណែកជនសង្ស័យ ទី១.ឈ្មោះ ហ៊ុយ សុជា ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ផ្លូវជាតិលេខ៥ក្រុម៧ ភូមិ ១ សង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ( មានសារធាតុញៀន)មុខរបរមិនពិតប្រាកដ។

ជនសង្ស័យ ទី២.ឈ្មោះ សុះ អារ៉ាហ្វាត ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ អ៊ិស្លាម មានទីលំនៅ ភូមិ ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ ( មានសារធាតុញៀន)។

ជនសង្ស័យ ទី៣ឈ្មោះ សឿន ប៊ុនធឿន ភេទ ប្រុសអាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៥៦១ភូមិ ១ សង្កាត់ ច្រាំងចំរេះទី១ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ ( មានសារធាតុញៀន)។

ជនសង្ស័យទី៤.ឈ្មោះ ណាង ភេទប្រុសប្រហែល១៨ឆ្នាំមានទីលំនៅមិនពិតប្រាកដមុខរបរមិនពិតប្រាកដ(គេចខ្លួន)។

 លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១៩និង ៣០នាទីយប់ ជនរងគ្រោះបានឃើញសកម្មភាពចោរមួយក្រុមមានគ្នាចំនួន០៤នាក់កុំពុងលួចដែកហើយបានទូរស័ព្ទមកប៉ុស្តិ៍ ក្រោយពីបានទទួលពាក្យបណ្ដឹងតាមទូរស័ព្ទរួចកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលច្រាំងចំរេះទី១ បានចុះទៅដល់កន្លែងកើតហេតុឃាត់បានជនសង្ស័យធ្វើសកម្មភាពលួចចំនួន០៣ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១និងរត់រួចចំនួន១នាក់ បាននាំជនសង្ស័យមកសាក់សួរនៅប៉ុស្តិ៍ ជនសង្ស័យបានសារភាពថាខ្លួននៅថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង១៩និង៣០នាទី ខ្លួួននិងបក្ខពួកបានធ្វើសកម្មភាពលួចដែកពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌ ឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ជីណា


ចែករំលែក៖