ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកលោក Svensson ចាកចេញពីក្លិប Mainz ០៥

ចែករំលែក៖

ក្លិប Mainz 05 និងគ្រូបង្វឹកលោក  Svensson បានយល់ព្រមចែកផ្លូវគ្នាបន្ទាប់ពីក្រុមចាប់ផ្តើមរដូវកាលនេះមិនសូវល្អ។ នេះបើយោងតាមក្លិប Bundesliga បាននិយាយកាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា។

Mainz05 ត្រូវបានជម្រុះចេញពីការប្រជែងពានរង្វាន់ German Cup កាលពីថ្ងៃពុធ ហើយកំពុងឈរនៅបាតតារាងលីគដោយមានបីពិន្ទុពីការប្រកួត៩លើក។ លោក Svensson អាយុ៤៤ឆ្នាំបាននិយាយថា “វាពិបាកណាស់សម្រាប់ខ្ញុំក្នុងការនិយាយលា ប៉ុន្តែខ្ញុំមានអារម្មណ៍ថាឥឡូវនេះគឺជាពេលវេលាដ៏ត្រឹមត្រូវ ប៉ុន្តែជាអកុសល ដោយសារលទ្ធផល ដល់ពេលដែលត្រូវទទួលយកថា គ្មានបុគ្គលណាធំជាងក្លិបនោះទេ ហើយគ្រប់គ្នាត្រូវទាញរួមគ្នាដើម្បីឆ្លងកាត់រឿងនេះ”។

លោក  Svensson ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅនៅក្លិបMainz 05 ក្នុងខែមករា ឆ្នាំ២០២១។ លោក Jan Siewert ដែលបច្ចុប្បន្នជាគ្រូបង្វឹកអាយុក្រោម២៣ឆ្នាំរបស់ក្លិបនឹងទទួលបន្ទុកក្រុមដំបូងជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថា ក្រុម Mainz 05 បច្ចុប្បន្នកំពុងឈរបាតតារាងមានតែ៣ពិន្ទុប៉ុណ្ណោះក្នុង៩ប្រកួតនៅ Bundesliga។ ក្រុមនេះនឹងត្រូវប៉ះក្រុមភ្ញៀវ RB Leipzig នៅរាត្រីនេះវេលាម៉ោង៩និង៣០នាទីយប់(ម៉ោងនៅប្រទេសកម្ពុជា) ដែលជាការប្រកួតសប្តាហ៍ទី១០ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖