ព័ត៌មានទាន់ហេតុការណ៍៖

Marseille និង Lyon បានកំណត់ការប្រកួតឡើងវិញបន្ទាប់ពីពន្យារពេលដោយការវាយប្រហារឡានក្រុង

ចែករំលែក៖

ការប្រកួតក្របខ័ណ្ឌ Ligue 1 រវាងក្រុម Olympique de Marseille នឹងក្រុម Olympique Lyonnais ត្រូវបានកំណត់ពេលឡើងវិញនៅថ្ងៃទី៦ខែធ្នូ បន្ទាប់ពីត្រូវបានពន្យារពេលដោយសារតែការវាយប្រហារលើរថយន្តក្រុងរបស់ក្រុម Lyon។ នេះបើយោងតាមសេចក្តីប្រកាសរបស់លីកបារាំង (LFP) កាលពីថ្ងៃសុក្រ ទី៣ វិច្ឆិកា។

ដុំថ្ម និងដបស្រាបៀរត្រូវបានគប់នៅលើឡានក្រុងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈដែលក្រុមបានធ្វើដំណើរទៅកាន់កីឡដ្ឋាន Stade Velodrome របស់ក្លិប Marseille ដោយបានធ្វើឱ្យគ្រូបង្វឹកក្រុម Lyonលោក Fabio Grosso និងជំនួយការរបស់គាត់លោក Raffaele Longo រងរបួស។

លោក Grosso ដែលជាម្ចាស់ជើងឯក World Cup ជាមួយអ៊ីតាលីក្នុងឆ្នាំ២០០៦ បានរងរបួសផ្ទៃមុខដែលតម្រូវឱ្យដេររាប់សិបថ្នេរ។ LFP មិនបានបញ្ជាក់ពីទីកន្លែងសម្រាប់ការប្រកួតដែលបានកំណត់ពេលឡើងវិញនោះទេ។

បច្ចុប្បន្នក្រុម Lyon ស្ថិត​នៅ​បាត​តារាង Ligue 1 ដោយ​មាន៣​ពិន្ទុ​បន្ទាប់​ពី​ការ​ប្រកួត​ចំនួន៩លើក។ រីឯក្រុម Marseille ស្ថិត​នៅ​លេខ​៩ មាន​១២​ពិន្ទុ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖