ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣៖

ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ២០២៣ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាន នៃប្រទេសកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនេះ ចរន្តខ្យល់ក្ដៅហើយសើមនៃសមុទ្រចិនខាងត្បូងនឹងបក់ ពីទិសខាងកើត និងទិសអាគ្នយ៍មកលើប្រទេសកម្ពុជា។ ដោយឡែកនៅថ្ងៃទី៧ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធ សម្ពាធខ្ពស់កម្រិតមធ្យមមួយទៀតពីប្រទេសចិន ដែលលាតសន្ធឹងដល់ភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ២០២៣៖

១-តំបន់វាលទំនាប ៖

-សីតុណ្ហភាពអប្បបរមាពី២៣-២៥០C និងអតិបរមាពី២៩-៣២°C

-ខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១ទៅ៣ម៉ែត/វិនាទី។

-រាជធានីភ្នំពេញ និងខេត្តមួយចំនួននៅភាគខាងត្បូង និងភាគអាគ្នយ៍អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្ហូរ លាយឡំ ជាមួយនឹងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីពី៣០-៤០%។ រីឯភាគពាយ័ព្យ និងភូមិភាគកណ្ដាលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី១០-២០%។

២-តំបន់ខ្ពង់រាប ៖

-សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី២៩-៣២°C

-ខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១ទៅ៣ម៉ែតវិនាទី អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម គ្របដណ្ដប់លើផ្ទៃដីពី៥%-១០%។

៣-តំបន់មាត់សមុទ ៖

-សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងអតិបរមាពី៣០-៣២-C

-ខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១ទៅ៣ម៉ែតវិនាទី អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅ មធ្យម លាយឡំជាមួយផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដីពី១០-២០%។

-នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់ខ្សោយ និងរលកសមុទ្រទាប។

៊ដោយឡែកធាតុអាកាសសម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖

១-តំបន់វាលទំនាប ៖

-សីតុណ្ហភាពអប្បបរមាពី២៣-២៥០C និងអតិបរមា២៩-៣២-C

-ខ្យល់បក់មកពីទិសមកពីទិសឦសាន និងទិសអាគ្នេយ៍ក្នុងល្បឿនពី១ទៅ៣ម៉ែត្រ/វិនាទី

-បណ្តាខេត្តនៅភាគពាយ័ព្យ និងទំនាបកណ្តាល អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី១០-២០%។

-ដោយឡែក រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង និងស្វាយរៀង នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី៤០-៥០%។

២-តំបន់ខ្ពង់រាប ៖

-សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី២៩-៣២០C

-ខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១ទៅ៣ម៉ែត្រវិនាទី អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី១០ -២០%។

៣-តំបន់មាត់សមុទ ៖

-សីតុណ្ហភាពអប្បបរមាពី២៤-២៧១C និងអតិបរមាពី៣០-៣២១C

-ខ្យល់បក់មកពីទិសឦសាន ទិសខាងត្បូង និងទិសខាងកើតក្នុងល្បឿនពី១ទៅ៣ម៉ែត្រនាទី អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំនឹងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដីពី២០-៣០%។

-នៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់កម្រិតមធ្យម ខ្យល់បក់ពីទិសខាងត្បូង និងទិសខាងកើតក្នុងល្បឿន ពី ២ទៅ៣ម៉ែតវិនាទី និងកម្ពស់រលកសមុទ្រពី០,៥ម៉ែតទៅ១ម៉ែត្រ៕

ដោយ ៖ សហការី


ចែករំលែក៖