ប្រទេសជប៉ុន ៖ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក Yuji Suzuki ប្រធានសម្ព័ន្ធសមាគម UNESCO ប្រចាំប្រទេសជប៉ុន លោក ទុយ រី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជាកិត្តិយសថ្លែងសន្ទរកថាគន្លឹះ ពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌ នៃប្រទេសកម្ពុជា រួមជាមួយនឹងបទបង្ហាញអំពីប្រទេសកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូត ដែលមានការចូលរួមពីសំណាក់ អង្គការ សមាគមនានាពាក់ព័ន្ធនឹងផ្នែក UNESCO ប្រមាណជាង ៥០នាក់ នៅអគារសមាជិករដ្ឋសភាទី១ ក្នុងទីក្រុងតូក្យូ។
សូមបញ្ជាក់ថា ៖ នៅក្នុងកម្មវិធីខាងលើក៏មានការចូលរួមថ្លែងសន្ទរកថាពីសំណាក់ ឯកឧត្តម Imamura Mashahiro ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និងការធ្វើបឋកថាស្ដីអំពីការផ្សព្វផ្សាយវប្បធម៌ជប៉ុននិងកម្ពុជា ដោយលោកស្រី Tamaki Takahashi តំណាងនៃ Youth Development Support Yamato no Koroko ផងដែរ៕
ដោយ ៖ សហការី