ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សចំនួន​ ៣នាក់ទៀត​បន្ត​ស្លាប់​ និងរបួសធ្ងន់ស្រាល ១២នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នាថ្ងៃទី​០៦​ វិច្ឆិកា​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបង្ហាញថា៖​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ០៦ ខែវិច្ឆិកា​ ឆ្នាំ​២០២៣ កើតឡើងចំនួន ០៩លើក បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១២នាក់​ ដូច្នេះ​សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ បានបញ្ជាក់ថា​ បានកើតឡើងចំនួន ០៩លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៣នាក់ (ស្រី០នាក់), រងរបួសសរុប ១២នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០៣នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់។ 

គួរជម្រាបជូនថា​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាថ្ងៃទី០៦ ខែវិច្ឆិកានេះដែរថា៖ ចំនួនគោលដៅសរុប ៣២គោលដៅ មានយានយន្តចូលគោលដៅចំនួន ២១៩គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ១៦គ្រឿង និងម៉ូតូ ២០១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២១៩គ្រឿង  រថយន្តធំ ០២គ្រឿង រថយន្តតូច ១៦គ្រឿង និងម៉ូតូចំនួន ២០១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ជាមួយគ្នានេះ​ របាយការណ៍លទ្ធផលរយៈពេល ០៦ថ្ងៃ ពីថ្ងៃទី១-០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៣,២១៨គ្រឿង រថយន្តធំ ៤៣គ្រឿង រថយន្តតូច ៥៣៤គ្រឿង ម៉ូតូ ២,៦៤២គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៤៥៨គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ៣០៥គ្រឿង និងម៉ូតូ ២,១៣៩គ្រឿង (២,១៣៩ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕

ដោយ៖ សហការី


ចែករំលែក៖