ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម៖
១- គេមិនអាចយកប្រវត្តិសាស្ត្រជូរចត់យូរឆ្នាំមកហើយមកធ្វើការបញ្ឆេះកំហឹងទេ = នឹងនាំឲ្យរស់នៅជិតខាងគ្នាមិនបានសុខ និងគ្មានសន្តិភាព ជាពិសេសប្រជាជននៅតំបន់ព្រំដែន។
២- ដោយហេតុផលនេះទើបគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយកសាងតំបន់ព្រំដែនឲ្យទៅជាតំបន់មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការការអភិវឌ្ឈន៍ = ដើម្បីសេចក្តីសុខរីកចម្រើនរបស់ប្រជាជនប្រទេសជាប់ព្រំដែនជាមួយគ្នា។
៣- ប្រទេសជិតខាងភូមិផងរបងជាមួយ តែងតែមានទំនាក់ទំនងជាមួយគ្នា = មានករណីខ្លះ កាលៈទេសៈខ្លះជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក?
៤- ការនៅជាប់គ្នាភូមិផងរបងជាមួយគ្នា = តែងតែមានទំនាក់ទំនងគ្នាពឹងពាក់គ្នាទៅវិញទៅមក មិនមែនប្រទេសណាមានឥទ្ធិពលលើប្រទេសណាទេ?
៥- នយោបាយការបរទេសរបស់កម្ពុជាប្រកាន់យកប្រទេសទាំងអស់លើពិភពលោកជាមិត្តភ័ក្ត = ដោយមិនប្រកាន់ជាតិសាសន៍មនោគមន៍វិជ្ជា ជំនឿសាសនា ព័ណ៌សម្បុរ ធំតូច។
៦- ការនិយាយថាកម្ពុជារណបប្រទេសនេះឬនោះ = គឺចេញពីសតិអារម្មណ៍ចង្អៀតចង្អល់និងរើសអើងជាតិសាសន៍។
៧- ការនិយាយថាកម្ពុជាមាននយោបាយឱបជើងប្រទេសនេះហើយមិនត្រូវប្រទេសនោះ = មិនមែនជាពាក្យប្រទេសសាម៉ីទេ គេលឺតែពាក្យវិភាគនិងអ្នកនយោបាយប្រឆាំង។
៨- នៅពេលថ្នាក់ដឹកនាំកម្ពុជាជួបផ្ទាល់ជាមួយមេដឹកនាំបណ្តាប្រទេស = គេឃើញនិងលឺតែពាក្យស្វាគមន៍គ្នានិងរាក់ទាក់ជាមួយគ្នាទេ?
៩- ដោយសារតែអ្នកនយោបាយជំនាន់មុនមាននយោបាយរើសអើងជាតិសាសន៍ = ទើបខ្មែរនឹងប្រទេសជិតខាងមិនបានសុខជាមួយគ្នាធ្វើឲ្យប្រជាជននៅតាមព្រំដែនរងទុក្ខវេទនា។
១០- ការយកប្រវត្តិសាស្ត្រដ៏ជូរចត់ពីអតីតៈកាលមករលឹកឬដុតកំហឹង = វាគ្រាន់តែនាំមកនូវគំនុំសងសិកគ្នានិងមើលមុខគ្នាមិនត្រង់ ៕
ដោយ ៖ សហការី