លោក Jorge Almiron បានចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុម Boca Juniors ដែលជាក្រុមអាហ្សង់ទីនបានប្រកាសកាលពីល្ងាចថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា គឺបន្ទាប់ពីក្លិបបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa Libertadores ក្រោមថ្វីជើងក្រុម Fluminense របស់ប្រទេសប្រេស៊ីល។
ក្រុម Fluminense បានយកឈ្នះ Boca Juniors ក្នុងលទ្ធផល ២–១ នៅម៉ោងបន្ថែម ដើម្បីឈ្នះការប្រកួតប្រចាំទ្វីបប្រចាំឆ្នាំជាលើកដំបូង ដោយសារគ្រាប់បាល់នៅនាទីទី៩៩របស់កីឡាករ John Kennedy ក្នុងទីក្រុង Rio de Janeiro ។
លោក Almiron ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិប Boca Juniors កាលពីខែមេសាបន្ទាប់ពីការចាកចេញរបស់មិត្តរួមជាតិអាហ្សង់ទីនលោក Hugo Ibarra ។
បច្ចុប្បន្នក្រុម Boca Juniors ឈរនៅលេខរៀងទី៧ក្នុងលីកកំពូលអាហ្សង់ទីនPrimera Division បន្ទាប់ពី២៧ប្រកួតមាន១៧ពិន្ទុតាមពីក្រោយក្រុមនាំមុខ និងគូប្រជែងដ៏យូរអង្វែង River Plate។
ក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Boca Juniors ជូនដំណឹងដល់សមាជិក និងអ្នកគាំទ្ររបស់ខ្លួនថា កាលពីថ្ងៃអាទិត្យ ទី៥ខែវិច្ឆិកា បន្ទាប់ពីម៉ោង៩យប់ លោក Jorge Almiron បានជូនដំណឹងថា គាត់ និងបុគ្គលិកគ្រូបង្វឹករបស់គាត់ជាមួយនឹងកិច្ចសន្យាជាធរមានរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះបានសម្រេចចិត្តផ្ទាល់ខ្លួនមិនបន្តធ្វើជាគ្រូបង្វឹកទៀតទេ”។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា “ស្ថាប័នរបស់យើងសូមថ្លែងអំណរគុណចំពោះការដឹកនាំដែលផ្តល់ដោយពួកយើងទាំងអស់ ហើយសូមជូនពរឱ្យគាត់ទទួលបានជោគជ័យនាពេលអនាគត” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)