ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកមោងឫស្សី បានចុះស្រាវជ្រាវអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀនតាមអំណាចដីការបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង។
ការឃាត់ខ្លួននេះ បានធ្វេីឡេីងនៅថ្ងៃអង្គារ៩រោចខែអស្សុជឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៧ខែវិច្ឆិកាឆ្នាំ២០២៣វេលាម៉ោង១០និង៣៥នាទីនៅចំណុចក្រុមទី២៤ភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីបានដឹកនាំកម្លាំងនគរបាលស្រុកអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៦២ត.ព្រ/២២ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ របស់លោក អ៉ី សុវណ្ណ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបងដោយបានចាប់ខ្លួនជនជាប់ចោទឈ្មោះខុម ឃឿន ហៅញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ ចុងសំណាយ ឃុំជ្រៃ ស្រុកមោ ងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកការិយាល័យជំនាញខេត្តអនុវត្តតាមនីតិវិធីបន្ត៕
ដោយ៖ អរុណរះ