ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនរឺជនជាតិតៃវ៉ាន់ម្នាក់ស្លាប់សង្ស័យករណីឃាតកម្ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ក្នុងរថយន្តឡិចស៊ីសRX.330​សង្ស័យករណីឃាតកម្មបាញ់សម្លាប់ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

 សមត្ថកិច្ចប្តាប់ថា សពជនរងគ្រោះជាជនជាតិចិនវ័យជាង ៣០ឆ្នាំត្រូវបាន​គេប្រទះឃើញស្លាប់ ក្នុងរថយន្តម៉ាកlexus 330 ពណ៌ស០១គ្រឿង សង្ស័យករណីឃាតកម្មបាញ់សម្លាប់រួចដឹកសពយកមកប្លុងចោលនៅចំណត រថយន្តស្ថានីយ៍អ្នកដំណើរទេសចរណ៍អន្តរជាតិ ប៉ោយប៉ែត ក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចជំនាញនិងមន្ត្រីសុខាភិបាលបានប្រាប់ថាៈជនរងគ្រោះដែលស្លាប់ស្លាកស្នាមត្រូវជនសង្ស័យបាញ់ចំនួន៤កន្លែងដោយគ្រាប់កាំភ្លើង បាញ់ក្បាលពីក្រោយធ្លាយមកភ្នែកខាងស្តាំ និងបាញ់សៀតផ្កាខាងឆ្វេងធ្លាយមកស្តាំ។សពមានអាយុប្រមាណជិត៣០ឆ្នាំ(អាចជនជាតិចិនឬជនជាតិតៃវ៉ាន់)ការស្លាប់នេះអាចមានរយៈពេល២យប់មកហើយស្ថានភាពសាកសពហើមមុខឡើងខៀវ  ។

សមត្តកិច្ចបានបញ្ចាក់ថាៈឃាតកម្មបាញ់នេះឃាតកបាញ់សម្លាប់ជនរងគ្រោះនៅក្នុងរថយន្តតែម្តងព្រោះនៅក្នុងរថយន្តមានសំបកគ្រាប់ចំនួន ២គ្រាប់ ប្រភេទអាវុធខ្លីម៉ាកឡុក ។សពជនរងគ្រោះក្រោយ សមត្តកិច្ចជំនាញពិនិត្យបានដឹកយកទៅតម្កល់ទុកនៅវត្តប្រជាធម្មសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ករណីឃាតកម្មនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវពីមូលហេតុនិងមុខសញ្ញាជនដៃដល់ មកចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ វណ្ណា


ចែករំលែក៖