ព័ត៌មានទាន់ហេតុការណ៍៖

បត់រថយន្តមិនប្រុងប្រយ័ត្នត្រូវអ្នកបើកម៉ូតូលឿនមកពីក្រោយបុកហើយជ្រុលទៅបុកខឿនបន្ថែមទៀតបណ្ដាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ(មានវីដេអូ)

ចែករំលែក៖

    ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញចរាចរណ៍នៃស្នងការដ្ឋានខេត្តបានឱ្យដឹងថា  នៅវេលាម៉ោង១៨និង១៤នាទីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលេីផ្លូវជាតិលេខ៥៧ ត្រង់ចំណុចមុខសណ្ឋាគារ មាស សោភា ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយសារម៉ូតូនិងរថយន្តបុកគ្នាបណ្ដាលអោយមានមនុស្សស្លាប់ចំនួន០១ នាក់(ប្រុស) ខូចខាតរថយន្ដកម្រិតស្រាល០១គ្រឿង និងខូចម៉ូតូកម្រិតធ្ងន់០១គ្រឿង។

    សមត្តកិច្ចជំនាញបានបន្តថាអ្នកបើកបររថយន្តឈ្មោះ រី ធារិន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាងអគ្គិសនីឯកជន មានទីលំនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បេីកបររថយន្ដម៉ាកឡិចសុីស RX៣០០ ពណ៌ស សេ៊រីឆ្នាំ២០០១ ពាក់ផ្លាកលេខ ភ្នំពេញ2X-5740 ក្នុងទិសដៅពីជេីងទៅត្បូង (ខូចខាតស្រាល)។

    ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ធឿន យាក់គឹល ភេទប្រុស អាយុ១៦ឆ្នាំ (ស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ) មានទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកក្នុងទិសដៅពីជេីងទៅត្បូង (លឿន)។

    សមត្តកិច្ចនគរបាលជំនាញនៃស្នងការដ្ឋានខេត្តបានបន្តទៀតថា  ករណីខាងលើនេះក្រោយពីកើតហេតុ រថយន្តនិងម៉ូតូ  ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តប៉ៃលិន  រង់ចាំការដោះស្រាយនៅពេលក្រោយ។  រីឯសពត្រូវបានប្រគល់ទៅអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះ បណ្តាលមកពីកត្តាមនុស្សបេីកបរលឿនក្នុងទីប្រជុំជន៕ 

ដោយ៖ ស សារ៉េត


ចែករំលែក៖