ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃស្អែកកម្ពុជានឹងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣ក្រោមព្រះរាជាធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃស្អែកកម្ពុជានឹងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣ក្រោមព្រះរាជាធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ 

     សូមបញ្ជាក់ថា : ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នៅចងចាំជានិច្ចក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបាននូវស្នាព្រះហស្ថដ៍ឧត្តុង្គឧត្តម របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ  ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋដែលព្រះអង្គបានលះបង់ព្រះកាយពលទាមទារឯករាជ្យជាតិពីពួកអាណានិគមនិយមបារាំងរហូតទទួលជារដ្ឋឯករាជ្យនៅថ្ងៃទី ៩ ខែ វិច្ឆិកា ១៩៥៣ ។

    សូមជម្រាបថា : បុណ្យឯករាជ្យជាតិ ធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ២ សំខាន់ៗ៖

ទី១. សម្តែងនូវការដឹងគុណដល់បុព្វបុរស ដែលបានពលីជីវិតដើម្បីបុព្វហេតុ រំដោះជាតិមាតុភូមិឱ្យរួចផុតពីការត្រួតត្រារបស់អាណាព្យាបាលបារាំង ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបាទនរោត្ដម សីហនុ។

២. បង្ហាញនូវកិត្យានុភាព និងភាពអង់អាចក្លាហានរបស់ប្រជាជនខ្មែរនៅលើឆាកអន្តរជាតិ ៕

ដោយ ៖ សហការី


ចែករំលែក៖