ភ្នំពេញ ៖ យោងតាមប្រកាសលេខ ១១៥ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការបង្កើតនិង កិច្ចដំណើរការជើងសាគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូន សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន ធុរជន និងសាធារណជន ឱ្យបាន ជ្រាបថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងរៀបចំបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនិងប្រឡង ជ្រើសរើសជើងសាគយជំនាន់ទី១០ តាមកាលបរិច្ឆេទនិងលក្ខខណ្ឌកំណត់ដូចខាងក្រោម៖
១. កាលបរិច្ឆេទចុះឈ្មោះ ៖ ពីថ្ងៃទី០៦ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
២. កាលបរិច្ឆេទចូលរៀន ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣
៣. កាលបរិច្ឆេទប្រឡង ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤
៤. ទីកន្លែង ៖ សាលាជាតិគយ
៥. ពាក្យសុំចុះឈ្មោះចូលរៀន ចំនួន ១ ច្បាប់
៦. សេចក្តីចម្លងអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ចំនួន ១ ច្បាប់
៧. បង់កម្រៃសេវាថ្លៃសិក្សានិងសិទ្ធិប្រឡងចំនួន ១,០០០,០០០ រៀល (មួយលានរៀល)។
អាស្រ័យហេតុនេះ សូម សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន ធុរជន និងសាធារណជនដែល មានបំណងសិក្សាវិជ្ជាជីវៈជើងសាគយនិងប្រឡង រួសរាន់ចុះឈ្មោះចូលរៀន តាមរយៈ QR Code ដូចខាងក្រោមនេះ ៕
ដោយ ៖ សហការី