ព័ត៌មានទាន់ហេតុការណ៍៖

Manchester United បន្តឈរបាតតារាងពូល A ក្រោយបន្តបរាជ័យនៅChampions League

ចែករំលែក៖

រដូវកាលដ៏រអាក់រអួលរបស់ក្រុមបិសាចក្រហម Manchester United បានទទួលរងភាពអាម៉ាសមួយទៀត ខណៈដែលកាតក្រហមរបស់ខ្សែប្រយុទ្ធMarcus Rashford បានរួមចំណែកដល់ការបរាជ័យក្នុងវគ្គជម្រុះ Champions League ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ FC Copenhagen ក្នុងពូល A ដោយលទ្ធផល៤ទល់៣។

នៅក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ វិច្ឆិកានេះក្រុមដាណឺម៉ាកបានវាយបកយកឈ្នះក្រុមភ្ញៀវ Man Utd ក្រោយពេលក្រុមបិសាចក្រហមបាននាំមុខរហូតដល់២គ្រាប់ទៅហើយ ដោយបានយកឈ្នះនៅចុងម៉ោងដើម្បីរកគ្រាប់បាល់ពីកីឡាករបម្រុងអាយុ១៧ឆ្នាំ Roony Bardghji

ក្រុមទាំង២ឆ្លងកាត់ដោយលទ្ធផល២ទល់២ក្នុងការប្រកួតតង់ទី១ ដោយសារការស៊ុតបញ្ចូលទី២គ្រាប់របស់ Rasmus Hojlund នៅនាទីទី៣ និង១គ្រាប់ទៀតនៅនាទីទី២៨ ប៉ុន្តែការប្រកួតបានប្រែទៅជានៅនាទីទី៤២ នៅពេលដែលអាជ្ញាកណ្តាលលោក Donatas Rumsas បានហៅទៅកាន់អ្នកត្រួតពិនិត្យទីលានដើម្បីពិនិត្យមើលការទាត់បាល់ដោយ Rashford នៅលើ.កជើងរបស់ Elias Jelert ហើយក៏សម្រេចផ្តល់កាតក្រហមទៅខ្សែប្រយុទ្ធរូបនេះតែម្តង

ជាមួយនឹងការបន្ថែម១៣នាទីនៅតង់ទី១ ភាគច្រើនជាលទ្ធផលនៃរបួសដល់ខ្សែការពារ Jonny Evans របស់ United និងការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រនៅក្នុងហ្វូងមនុស្ស ក្រុមម្ចាស់ផ្ទះបានទាញយកប្រយោជន៍នេះតាមរយៈការបញ្ចប់ទី១គ្រាប់របស់ Mohamed Elyounoussi នៅនាទីទី៤៥ និងទទួលបានការពិន័យបាល់ប៉េណាល់ទី១គ្រាប់ទៀតដែលស៊ុតដោយDiogo Goncalves ដោយសារបាល់ប៉ះដៃខ្សែការពារ Harry Maguire ធ្វើឲ្យចប់ការប្រកួតតង់ទី១ លទ្ធផលស្មើគ្នា២ទល់២។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមបិសាចក្រហមទទួលបានឱកាស១គ្រាប់នាំមុខបន្តទៀត ដោយអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រ ដែលជាការស៊ុតដោយប្រធានក្រុម Bruno Fernandes បន្ទាប់អាជ្ញាកណ្តាលពិនិត្យមើល VAR សម្រាប់បាល់ប៉ះដៃកីឡាករ Lukas Lrager នៅនាទីទី៦៩។

ក្រុម​​ផ្ទះបានព្យាយាមដាក់សម្ពាធកាន់តែខ្លាំងទៅលើក្រុមភ្ញៀវ ហើយនៅនាទីទី៨៣ កីឡាករ Lerager រកបាន១គ្រាប់តាមស្មើវិញ មុនពេលកីឡាករវ័យក្មេងBardghji រកបានគ្រាប់បាល់ចុងម៉ោងនាទីទី៨៧ ដែលជាគ្រាប់ជ័យជម្នះនៅក្នុងការប្រកួតនេះ។

ខណៈពេលដែលក្រុម Man United បរាជ័យក្រុម Copenhagen បានទាញយកជ័យជម្នះនេះឡើងមកឈរលេខ២ក្នុងពូល A ខណៈដែល Galatasarayបន្តឈរលេខ៣ ហើយបិសាចក្រហមបានបន្តឈរបាតតារាងដែលមានតែ៣ពិន្ទុប៉ុណ្ណោះ បន្ទាប់ពី៤ប្រកួតកន្លងទៅ។

ក្រុមបិសាចក្រហមហាក់មិនមានសង្ឃឹមច្រើនទេ ក្នុងការប្រជែងកៅអីបន្តនៅChampions League ដោយ២ប្រកួតចុងក្រោយបន្តត្រូវប៉ះក្រុមម្ចាស់ផ្ទះ Galatasarayនិង១ប្រកួតទៀតត្រូវទទួលក្រុមភ្ញៀវ Bayern Munich ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចហើយ។

ក្រុមបិសាចក្រហមបានចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេក្នុងយុទ្ធនាការរយៈពេលទស្សវត្សរ៍ចុងក្រោយនេះ ដោយបញ្ចប់ដោយការចាញ់ក្នុងផ្ទះ ទល់នឹងក្រុម Manchester City និងចាញ់ ៣ទល់០ ទល់នឹង Newcastle

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖