ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងទាហានអុីរ៉ង់នៅស៊ីរី

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ថា កងទ័ពអាកាសអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងកងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) នៅក្នុងប្រទេសស៊ីរី។
យោធាអាមេរិកបាននិយាយកាលពីថ្ងៃទី ៨ ខែវិច្ឆិកាថា យន្តហោះចម្បាំង F-15 របស់ខ្លួនទើបតែបានធ្វើការវាយប្រហារតាមអាកាសទៅលើកន្លែងផ្ទុកអាវុធរបស់ក្រុមប្រដាប់អាវុធគាំទ្រដោយអុីរ៉ង់នៅភាគខាងកើតប្រទេសស៊ីរី។
យោងតាមមន្ត្រីយោធាអាមេរិក កងកម្លាំងដែលគាំទ្រដោយអុីរ៉ង់ បានប្រើប្រាស់មូលដ្ឋាននេះដើម្បីអនុវត្តការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរាប់សិបគ្រឿងប្រឆាំងនឹងទាហានអាមេរិកនៅក្នុងតំបន់ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ។
“ថ្ងៃនេះ ប្រធានាធិបតី Joe Biden បានដឹកនាំការវាយប្រហារតាមអាកាសរបស់អាមេរិកប្រឆាំងនឹង IRGC និងក្រុមពាក់ព័ន្ធនៅក្នុងប្រទេសស៊ីរី។ ការទម្លាក់គ្រាប់បែកដែលធ្វើឡើងដោយយន្តហោះចម្បាំង F-15 របស់យោធាអាមេរិកពីរគ្រឿងកាលពីថ្ងៃទី 8 ខែវិច្ឆិកា សំដៅលើកន្លែងផ្ទុកអាវុធ។ ប្រតិបត្តិការយោធារបស់យើងគឺដើម្បីឆ្លើយតបនឹងការវាយប្រហារថ្មីៗលើបុគ្គលិកអាមេរិកនៅអ៊ុីរ៉ាក់ និងស៊ីរី»។
ឧត្តមសេនីយ៍ Austin បានបន្ថែមថា ប្រធានាធិបតី Biden បានបញ្ជាឱ្យវាយប្រហារនេះ ដើម្បីបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងការពារខ្លួន បុគ្គលិក និងផលប្រយោជន៍របស់ខ្លួន។ “សហរដ្ឋអាមេរិកបានត្រៀមខ្លួនយ៉ាងពេញលេញក្នុងការចាត់វិធានការបន្ថែមទៀតដើម្បីការពារមនុស្ស និងសម្ភារបរិក្ខារនានា។ យើងជំរុញប្រឆាំងនឹងការកើនឡើងណាមួយ” លោក Austin បាននិយាយបន្ថែមថា មន្ទីរបញ្ចកោណនឹងបន្តធ្វើបេសកកម្មប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម (IS) នៅក្នុងប្រទេសអុីរ៉ាក់ និងស៊ីរី៕

ដោយ៖ ធីរីណា(រូប​ថត​៖ GD&TD)


ចែករំលែក៖