ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៦៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥១៩គ្រឿង, រថយន្តធំ ២៨គ្រឿង, រថយន្តតូច ១២៦គ្រឿង និងម៉ូតូ ២៦៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៨៩គ្រឿង រថយន្តធំ ០៤គ្រឿង រថយន្តតូច ៤១គ្រឿង និងម៉ូតូចំនួន ៣៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៩ថ្ងៃ ពីថ្ងៃទី១-០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,៣៦៥គ្រឿង រថយន្តធំ ១១១គ្រឿង រថយន្តតូច ៨២៦គ្រឿង ម៉ូតូ ៣,៤២៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,១៣៥គ្រឿង, រថយន្តធំ ២៤គ្រឿង, រថយន្តតូច ៤២៧គ្រឿង និងម៉ូតូ ២,៦៨៤គ្រឿង (២,៦៨៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី