ភ្នំពេញ ៖ អ៊ំស្រី កុន អុន អាយុ៧១ ឆ្នាំ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម មានអាការភ្នែកឡេីងបាយ បណ្តាលឱ្យស្រវាំង មេីលមិនឃេីញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត ។
ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បកភ្នែកជូន ប្រកបដោយភាពជោគជ័យ ។
បច្ចុប្បន្ន ភ្នែករបស់អ៊ំស្រី អាចមើលឃើញសារជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយ និងគោរពថ្លែងអំណរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ដែលបានជួយស្រោចស្រង់ ។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល, វះកាត់, ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណិ្ឌត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ៕
ដោយ ៖ សហការី