ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ស្រាល៦នាក់ដោយសាររថយន្តPORSCHEបុកជាមួយម៉ូតូសណ្តោងរុឺម៉កផ្អើលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៦នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាង រថយន្តPORSCHE បុកជាមួយម៉ូតូសណ្តោងរុឺម៉កក្នុងទិសដៅស្របគ្នាធ្វើឱ្យផ្អើលសមត្ថកិច្ចទាំងយប់។

    សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងនៅព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៣ថាហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០២:២០នាទីទៀបភ្លឺ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៥-១៦៦ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

     អ្នកបើករថយន្តរបួសធ្ងន់មានឈ្មោះZHANG CAIFU ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូពិភពថ្មី មានទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំណែករថយន្ត PORSCHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-2700 ខូចខាតធ្ងន់។

     រីឯម៉ូតូសណ្តោងរុឺម៉ក ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G-7487 បើកបរដោយឈ្មោះបេ ចិន្ដា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង  គ្មានពាក់មួកសុវត្ថិភាព ។

    អ្នករួមដំណើរឈ្មោះ NGUYEN XUAN THINH ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូហ្គូដឡាក់២ មានទីលំនៅបច្ចប្បន្នភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

អ្នករួមដំណើរឈ្មោះ GUYEN TRUNG HIEU ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូហ្គូដឡាក់២ មានទីលំនៅបច្ចប្បន្នភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសស្រាល ។

អ្នករួមដំណើរឈ្មោះ NGUYEN QUOC THINH ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូហ្គូដឡាក់២ មានទីលំនៅបច្ចប្បន្នភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ HOANG VAN LAM ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូហ្គូដឡាក់២ មានទីលំនៅបច្ចប្បន្នភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសធ្ងន់ ។

ក្រោយមកអ្នករបួសទាំងអស់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

    ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការបន្តតាមច្បាប់។

    សមត្ថកិច្ចបានបញ្ជាក់មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះថា គឺដោយសារតែរថយន្តបើកបរប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងមានជាតិអាល់កុល 0,804 mg/L ៕ 

ដោយ៖ សុថាន

 


ចែករំលែក៖