ព័ត៌មានទាន់ហេតុការណ៍៖

លីបង់៖ រឹបអូសបានថ្នាំញៀនប្រមាណ៨០០គីឡូក្រាមដឹកជញ្ជូនទៅប្រទេសគុយវ៉ែត

ចែករំលែក៖

អាជ្ញាធរលីបង់បាននិយាយកាលពីថ្ងៃទី 12 ខែវិច្ឆិកាថា ប្រទេសនេះបានរឹបអូសថ្នាំញៀនប្រហែល 800 គីឡូក្រាមដែលដឹកជញ្ជូនទៅប្រទេសគុយវ៉ែតក្នុងបរិបទដែលអាជ្ញាធរនៃប្រទេសទាំងពីរកំពុង “សហការសន្តិសុខយ៉ាងយកចិត្តទុកដាក់” ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់សកម្មភាពខុសច្បាប់ ការជួញដូរគ្រឿងញៀន ជាពិសេសទៅកាន់ប្រទេសឈូងសមុទ្រ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសលីបង់ NNA បានដកស្រង់សេចក្តីប្រកាសរបស់ការិយាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Bassam Mawlawi ដែលបញ្ជាក់ថា អាជ្ញាធរ “រឹបអូសបានថ្នាំញៀនប្រហែល ៨០០ គីឡូក្រាម” កំពុងដឹកជញ្ជូនទៅកាន់ប្រទេសគុយវ៉ែត តាមច្រកឆ្លងកាត់នៃប្រទេសហុល្លង់។
យោងតាមការិយាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Bassam Mawlawi គ្រឿងញៀនត្រូវបានលាក់ “ប្រកបដោយវិជ្ជាជីវៈ” នៅក្នុងប្លុកឈើនៅខាងក្នុងប្រអប់ការពារគ្រាប់កាំភ្លើង។ ទោះជាយ៉ាងណា ភ្នាក់ងារខាងលើមិនបានបញ្ជាក់ពីប្រភេទគ្រឿងញៀនដែលរឹបអូសបាននោះទេ។
អាជ្ញាធរលីបង់បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផលិត និងការជួញដូរសារធាតុរំញោច។ គ្រឿងញៀនភាគច្រើននៅមជ្ឈិមបូព៌ាត្រូវបានផលិតនៅក្នុងប្រទេសស៊ីរី និងលីបង់ បន្ទាប់មកត្រូវបានរត់ពន្ធទៅកាន់ទីផ្សារអ្នកប្រើប្រាស់ សំខាន់នៅឈូងសមុទ្រ៕ ដោយ៖ ធីរីណា

រូប​ថត​៖ baotintuc.vn


ចែករំលែក៖