ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៣ វិច្ឆិកា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥០នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥០ នាក់(ស្រី ០៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែវិច្ឆិកា ។

ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៦នាក់(ស្រី ១នាក់)

+រក្សាទុក ដឹកជញ្ជូន ៧ករណី ឃាត់ ១៣នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៦ករណី ឃាត់ ៣១នាក់(ស្រី ៥នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែវិច្ឆិកា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ១០១៤៨០,៧៦ក្រាម។

-កេតាមីន(Ke) = ១៧,៥៦ក្រាម។

លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៨អង្គភាព

១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យកIce ១០១៤៤៩,២០ក្រាម និងKe ១៧,៥៦ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ៣រណី ឃាត់ ៣នាក់ ចាប់យកIce ១៧,១៤ក្រាម។

៣ / កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៤ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៣២ក្រាម។

៦ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,០២ក្រាម។

៧ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៥២ក្រាម។

៨ / សៀមរាប៖ ប្រើប្រាស់ ២ករណី ឃាត់ ២១នាក់ ស្រី ៣នាក់។

PM : ១អង្គភាព

១ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១២,៥៦ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖