ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ១០លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី០នាក់), រងរបួសសរុប ១២នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ០៩នាក់ (ស្រី ០៤នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០៦នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០២នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០២នាក់),កត្តាយាន ០១លើក (ស្លាប់ ០នាក់) និងងុយ ០១លើក (ស្លាប់ ០នាក់) ៕
ដោយ ៖ សហការី