ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ១២៣គោលដៅ មានយានយន្តចូលគោលដៅចំនួន៩៦៩គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ១៥៩គ្រឿង និងម៉ូតូ ៨០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៤៩គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ១២២គ្រឿង និងម៉ូតូចំនួន ៦២៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៤ថ្ងៃ ពីថ្ងៃទី១-១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៧,៧៨០គ្រឿង រថយន្តធំ ១៤៥គ្រឿង រថយន្តតូច ១,៤២២គ្រឿង ម៉ូតូ ៦,២១៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៩៦៤គ្រឿង, រថយន្តធំ ៣៨គ្រឿង, រថយន្តតូច ៧៨០គ្រឿង និងម៉ូតូ ៥,១៤៦គ្រឿង (៥,១៤៦ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី