ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ នូវតែបន្ដលើកទឹកចិត្ដ គាំទ្រ ដល់អ្នកវិនិយោគធ្វើអាជីវកម្ម សេវាកម្មស្របច្បាប់គ្រប់ប្រភេទសំដៅពង្រឹងពង្រីកសហគ្រិនភាព នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នូវតែបន្ដលើកទឹកចិត្ដនឹង គាំទ្រដល់អ្នកវិនិយោគធ្វើអាជីវកម្ម សេវាកម្មស្របច្បាប់គ្រប់ប្រភេទ សំដៅពង្រឹង នឹង ពង្រីកសហគ្រិនភាព នៅកម្ពុជា ស្របតាម យុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ។ ពិសេស ដូចជាការ បណ្ដាក់ទុនវិនិយោគរថយន្ដ របស់ក្រុមហ៊ុនតូយ៉ូតា(TOYOTA)រសកស៊ីនៅរាជធានីភ្នំពេញ ដែលកំពុងបើកសម្ពោធដំណើការសាខា ខណ្ឌមាន ជ័យ នៅមហាវិថីសម្ដេចហ៊ុន សែន (៦០ម៉ែត្រ)នេះ ។ 

    លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសាខាក្នុងស្រុករបស់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅរសៀលថ្ងៃពុធ៣កើត ខែកត្ដិក  ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ២០២៣ ។ 

     លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការសម្ពោធជាផ្លូវការសាខាក្នុងស្រុករបស់ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យ ឃើញពីការសម្រេចចិត្តដ៏ត្រឹម ត្រូវរបស់ក្រុមហ៊ុនតូយ៉ូតា ។ នេះជាជោគ ជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ នឹងយុទ្ធសាស្ត្រ បញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការខិតខំ ទាក់ទាញ អ្នកវិនិយោគទាំងក្នុង នឹង ក្រៅប្រទេស ជាពិសេស គឺការខិតខំបង្កើនជំនឿជឿជាក់ជូនដល់ពាណិជ្ជករ អ្នកវិនិយោគ នឹង ធុរជន ដើម្បីឱ្យបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជាកាន់តែច្រើន សំដៅរួមចំណែក ជំរុញឱ្យ មានកំណើនសេដ្ឋកិច្ច បង្កើតការងារកាត់បន្ថយភាពក្រីក្រ នឹង អភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ 

   លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖  បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ ពាណិជ្ជករ ធុរជន អ្នកវិនិយោគិនជាតិ និងអន្តរជាតិ បាននឹងកំពុងរីករាយ ទទួលនូវមនុញ្ញផល នៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាល ដោយផ្តោតទៅលើវិស័យ កសិកម្ម, ឧស្សាហកម្ម, វិស័យសំណង់ និងទេសចរណ៏ ដែលជារបៀបវារៈនៃការអភិវឌ្ឍ នឹងជំរុញឱ្យ មានកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំក្នុងរង្វង់ ៧% អស់រយះពេលជាងពីរទសវត្សរ៍ នឹងឈានឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅ ឆ្នាំ២០៣០ នឹងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

      លោកក៏បាន ជំរុញនឹងលើកទឹកចិត្តចំពោះការ បណ្តាក់ទុនវិនិយោគធ្វើអាជីវកម្ម សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេស ការពង្រឹងពង្រីកសហគ្រិនភាព កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ការបើកទូលាយ បរិយាកាសវិនិយោគឱ្យ កាន់តែមានភាពល្អប្រសើរ ប្រកបដោយ ភាពទាក់ទាញ និងផ្ដល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន នឹងសហគ្រិនទាំងអស់ ស្របតាមក្របខណ្ឌពាណិជ្ជកម្ម សកល សម្រាប់ជំរុញកំណើន សេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍខ្ពស់ ។ 

    លោកបន្ដថា ៖ ការអភិវឌ្ឍ ប្រទេសលើគ្រប់វិស័យបានជោគជ័យ ទាល់តែយើងមានសុខសន្តិភាព និងស្ថេរភាព នយោបាយ លោកសូមឱ្យ រួមគ្នារក្សាឱ្យ បាននៅសុខសន្តិភាពនៅកម្ពុជា ដើម្បីកម្ពុជា មានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យ រីកចម្រើនថែមទៀត។

     លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានបញ្ជាក់ថា៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) តែងបានបន្ត បោះទុនវិនិយោគលើកវិស័យរថយន្ដ នឹងកំពុងពង្រីកសាខារបស់ខ្លួនទៅតំបន់មានសក្តានុពលសេដ្ឋកិច្ច ដូចជានៅ ពេលថ្មីៗ ក្រុមហ៊ុនបានពង្រីកសាខា នៅខេត្តកំពង់ចាម នឹងបន្តបើកសាខាថ្មី នៅខណ្ឌមានជ័យនាពេលនេះ លើផ្ទៃដីជាង១ហិកតា ដែលមានទាំងសេវាកម្មជួសជុលរថយន្ត បង់រំលួសរថយន្ត ទិញ-លក់រថយន្ត តូយ៉ូតាថ្មីៗ នឹង រថយន្ដដែល ប្រើរួច ប្រភេទមួយទឹកៗក៏មានផងដែរ ។

បច្ចុប្បន្នក្រុមហ៊ុនកំពុងផ្ដល់ការងារជូនកូនខ្មែរធ្វើ រាប់ពាន់នាក់ ដោយទទួលបានប្រាក់ខែសមរម្យ នឹងកាត់បន្ថយការធ្វើចំណាកស្រុករាប់ពាន់នាក់ផងដែរ៕

        

ដោយ ៖ សំរិត


ចែករំលែក៖