ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ! បង្គាស្រស់មួយរថយន្តទួរីស​ ត្រូវបានរកឃើញផ្ទុកនូវសារធាតុគីមីហាមឃាត់

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ បេីយោង​តាមការបញ្ជាក់ពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងនៅយប់ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា​៖​ មន្រ្តីជំនាញ ក.ប.ប.​​ និងនគរបាលសេដ្ឋកិច្ច ស្ទាក់ចាប់បានបង្គាស្រស់ដឹកដោយរថយន្តទួរីសមួយគ្រឿងផ្ទុកនូវសារធាតុគីមីហាមឃាត់។ 

ជាក់ស្ដែង​មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ដោយសហការជាមួយនគរបាលសេដ្ឋកិច្ច នាថ្ងៃទី​១៦​ វិច្ឆិកា​នេះ​ បានស្ទាក់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿងជារថយន្តម៉ាកទួរីសផ្ទុកនូវបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២,១៣០គីឡូក្រាមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។ 

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលនោះ​ មន្រ្តីជំនាញបានរកឃើញសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន។ 

គួរបញ្ជាក់ថា​ ចំពោះបង្គាទាំងអស់មន្រ្តីជំនាញបានដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅតាមនីតិវិធីយ៉ាងធ្ងន់ធ្ងរផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖