ព័ត៌មានទាន់ហេតុការណ៍៖

ភ្លេីង​ប្រចណ្ឌ​បុរសម្នាក់​បបួលបក្ខពួកទៅស្ទាក់ចាំកាប់សម្លាប់​ បុរសម្នាក់រហូតស្លាប់នៅស្រុ​កសង្កែ​ ត្រូវ​បានឃាត់ខ្លួន​ហើយ!

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោ​កឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានថ្លែងថា​ ទីបំផុតកម្លាំងសមត្ថកិច្ចជំនាញខេត្ត​ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបបានហេីយ​ ជនដៃដល់ចំនួនបីនាក់ ដែលបបួលបក្ខពួកទៅដាក់អន្ទាក់ស្ទាក់ចាំកាប់សម្លាប់​ បុរសម្នាក់រហូតស្លាប់នៅស្រុ​កសង្កែ​ ដោយសារភ្លេីងប្រចណ្ឌឡេីងដល់កម្រិត។

យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បានឱ្យដឹងថា​​ ការឃាត់ខ្លួននេះ​បានធ្វេីឡេីង​ កាលពីថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣ម្សិលមិញនេះ​​ តាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោ​កឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​ និងដោយបានការសម្របស​ម្រួ​ លលេីនីតិវិធីពីលោក កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញានៃអ​យ្យការអម​សាលាដំបូងខេត្តបា​ត់​ដំ​បង​ផងនោះលោកវរសេនី​យ៍ឯក​ ឈឿ​ង​ គឹមសុង​ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាល​ព្រ​ហ្មទណ្ឌកម្រិតស្រាល​ ដោយ​មានលោកវរសេនីយ៍ឯក​ ចៀក​ ថា​និន​ នាយ​ការិយាល័យបានដឹក​នាំកម្លាំង​បង្ការបង្រ្កាបចូលរួមជាមួយកម្លាំងនគរបាលស្រុកសង្កែ​ ដែលមានលោកវរសេនីយ៍ទោ​យុត​ តុងហូ​ ជា​ អធិ​ការនគរបាលស្រុក​ធ្វេីការ​ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់ក្នុងករណីឃាតកម្មគិតទុក​ជាមុន​នៅមូលដ្ឋានស្រុកសង្កែ​ ខេត្តបាត់ដំបង​ក្នុងនោះគឺ៖

១-ឈ្មោះ​ យឿម​ ម៉ែន​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបា​ត់ដំបង​ (ជនដៃដល់)។ 

២-ឈ្មោះ​ សឿប​ ស៊ីតង​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបា​ត់ដំបង​ (បក្សពួក)។ 

៣-ឈ្មោះ​ វី​ ខេត​ ហៅ​ វ៉ា ភេទប្រុ ស​ អាយុ២០ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ (បក្សពួក) ។ 

-ដកហូតវត្ថុតាងមាន៖

-កាំបិតខ្វែវចំនួន០១ដេីម​ និងម៉ូតូ០១គ្រឿង​ ហុងដាឃ្លីកពណ៌ខ្មៅ​ ស៊េរីឆ្នាំ​២០២៣​ ស្លាកលេខ​ បាត់ដំបង​ 1AS-1691ជាមធ្យោបា​យ​ជិះធ្វេីសកម្មភាព។ 

សូមបញ្ជាក់ជូនថាកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង​១៩​និង១៩នាទី​ នៅ​ចំណុចក្រុមទី០១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករ​ណី​ បទឃា-តកម្មគិតទុកជាមុន (យកកាំបិតខ្វែវកាប់) មួយកើតឡើងបង្កដោយជនសង័្សយមួយ​ក្រុមធ្វេីសក​ម្មភាពកាប់ទៅជនរងគ្រោះឈ្មោះ​ ធឿម​ ចំរេីន ភេទប្រុស​ អាយុ២១ឆ្នាំ​ មានទីលំនៅក្រុមទី០៦​ ភូមិកូនក្អែក២​ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវចំក្បាលពីក្រោយចំនួន០១ កន្លែង​ បណ្តាលរងរបួសបែកហូបឈាម​ រហូតស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង​ រីឯក្រុមជនសង័្សយបានគេចខ្លួនបាត់ពីកន្លែងកេីតហេតុខាងលេី​ ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អេីល​ នៅមូលដ្ឋានក៏ដូចជាក្នុងបណ្តាញសង្គម។ 

ក្រោយពេលទទួលបានព័ត៌មាន​សមត្ថកិច្ចផ្តេីមធ្វេីការស្រាវជ្រាវ​​ រហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។ 

ក្រោយពេលធ្វេីកំណត់ហេតុស្តាប់ចម្លេីយរួចរាល់​ ជន​សង្ស័យទាំងបីនាក់​ បានឆ្លេីយសារភាពថា​ ពួកគេពិតជាបានធ្វេីសកម្មភាពតាមរកជនរងគ្រោះ​ឈ្មោះ​ ធឿម​ ចំរេីន ប្រាកដមែន ហេីយឈ្មោះ​ យឿម​ ម៉ែន​ បានធ្វេី​សកម្មភាពដោយផ្ទាល់គឺ យកកាំបិតខ្វែវស្ទាក់កាប់ទៅលេីជនរងគ្រោះ​ ពិតប្រាកដមែននៅថ្ងៃកេីតហេតុ​ហេីយចំពោះមូលហេតុ​នៃករណីនេះគឺបណ្តាលមកពីជនរងគ្រោះ​លួចទាក់ទងជាមួយប្រពន្ធរបស់ជនដៃដល់(នេះតាមសម្ដីរបស់​ជនសង័្សយ)ខាងលេី​។ 

ករណីនេះ​នគរបាលស្រុកកំពុងកសាងសំណុំរឿង​បញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖