ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសកម្ពុជា​ កាលពីថ្ងៃទី ១៦ វិច្ឆិកាម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់​ កើតឡើងចំនួន០៩លើក ។ ដូច្នេះ​សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំនួន ០៩លើក (យប់ ០៣លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី០៣នាក់), រងរបួសសរុប ១៤នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ០១នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០២នាក់) , មិនប្រកាន់ស្តាំ ០៤លើក (ស្លាប់ ០៤នាក់), និងបត់/គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់) ៕

ដោយ​៖សហការី​


ចែករំលែក៖