ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៨៣គ្រឿង, រថយន្តធំ ០១គ្រឿង, រថយន្តតូច ៩៨គ្រឿង និងម៉ូតូ ៥៨៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥១៩គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៤១គ្រឿង និងម៉ូតូចំនួន ៤៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៧ថ្ងៃ ពីថ្ងៃទី១-១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១០,១៧៧គ្រឿង រថយន្តធំ ២១៥គ្រឿង រថយន្តតូច ១,៧៩៦គ្រឿង ម៉ូតូ ៨,១៦៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៧៥៦គ្រឿង, រថយន្តធំ ៦១គ្រឿង, រថយន្តតូច ៩៧៤គ្រឿង និងម៉ូតូ ៦,៧២១គ្រឿង (៦,៧២១ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី