ភ្នំពេញ ៖ ក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរជោគជ័យការធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៏ SEA GAMES. ASEAN PARAGAMES ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានមរតកតេជោ នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបង្ហាញពីកិត្តិយស និងមោទកភាពជាតិយ៉ាងធំធេងសម្រាប់ប្រជាជាតិកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡានេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ពោលគឺប្រជាពលរដ្ឋជាច្រើនបានតាមដាន និងចាប់អារម្មណ៍លើព្រឹត្តិការណ៍កីឡាមួយនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានចូលរួមរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះរហូតទទួលបានជោគជ័យសម្រាប់ជាតិ៕
ដោយ ៖ សហការី