ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង២០ មានកំណើន​សេដ្ឋកិច្ចលឿននៅឆ្នាំ២០២៤​,នេះបើតាមការតាមការព្យាករណ៍របស់​IMF

ចែករំលែក៖

ភ្នំពេញ​៖​ កម្ពុជា​ នឹងស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទាំង ២០ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ ជាមួយកំណើនផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើង ៦.១ ភាគរយ ។​ នេះបេី​យោងតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ 

របាយការណ៍​ដដែល​ បានបង្ហាញថា​ ប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងចំណោមប្រទេសកំពូលទាំង ២០ នៅលើពិភពលោកនៅឆ្នាំ ២០២៤ នោះគឺមកពីអាស៊ី និងអនុតំបន់សាហារ៉ាអាហ្រ្វិក ។

ចំពោះប្រទេសដែលមានកំណើនផលិត​ផលក្នុងស្រុក (GDP) ខ្ពស់ជាងគេដែលត្រូវបាន IMF ព្យាករណ៍នោះគឺ តំបន់រដ្ឋបាលពិសេសម៉ាកាវនៃប្រទេសចិន​ ដែលនឹងមានកំណើន ២៧.២ ភាគរយនៅឆ្នាំ ២០២៤ ខណៈប្រទេសហ្គីយ៉ាន ស្ថិតនៅលំដាប់លេខ ២ មានកំណើន ២៦.៦ ភាគរយ ។ សម្រាប់ប្រទេស​ឥណ្ឌា មានកំណើនត្រឹមតែ ៦.៣ ភាគរយ​ប៉ុណ្ណោះ ។

ដោយឡែកនៅក្នុងតំបន់អាស៊ានវិញក្រៅពីកម្ពុជា, ប្រទេសហ្វីលីពីន​ នឹងមានកំណើនសេដ្ឋកិច្ច ៥.៩ ​ភាគរយ ខណៈវៀតណាម នឹងមានកំណើន ៥.៨ ភាគរយសម្រាប់ឆ្នាំ ២០២៤ ។

គួរបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកជាមធ្យមនឹងមានកំណើន ២.៩ ភាគរយនៅឆ្នាំ២០២៤ផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖