ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៨ វិច្ឆិកា ចំនួន ២១ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៩នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៩ នាក់(ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែវិច្ឆិកា ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៩នាក់ រួមមាន ៖

+ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)

+រក្សាទុក ដឹកជញ្ជូន ១៤ករណី ឃាត់ ២៧នាក់(ស្រី ៣នាក់)

+ប្រើប្រាស់ ៦ករណី ឃាត់ ១១នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែវិច្ឆិកា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ៥០៩,៩១ក្រាម និង៣៦កញ្ចប់តូច។

លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ១២អង្គភាព

១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៤,២០ក្រាម។

២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២,០១ក្រាម។

៤ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៥ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១១,៩៨ក្រាម។

៦ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,២៣ក្រាម។

៧ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៨កញ្ចប់តូច។

៨ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។

៩ / រាជធានីភ្នំពេញ៖ រក្សាទុក ៤ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០កញ្ចប់តូច។

១០ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៨១ក្រាម។

១១ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤៨៨,០៣ក្រាម។

១២ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៦កញ្ចប់តូច។

PM : ៣អង្គភាព

១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៥ក្រាម។

២ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១,៦០ក្រាម។

៣ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់៕

ដោយ ៖ សហការី


ចែករំលែក៖