ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើវ័យក្មេង Gavi រង​របួស​ជង្គង់​ធ្ងន់​ធ្ងរ​ក្នុងជំនួប​អេស្ប៉ាញ​ឈ្នះហ្សកហ្ស៊ី

ចែករំលែក៖

ខ្សែបម្រើអេស្ប៉ាញ Gavi បានរងរបួសជង្គង់ធ្ងន់ធ្ងរក្នុងការប្រកួតជម្រុះ Euro 2024 លើក្រុម Georgia លទ្ធផល៣ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

កីឡាកររបស់ក្លិBarcelona វ័យ១៩ឆ្នាំរូបនេះបានរងរបួសដោយខ្លួនឯងពេលកំពុងគ្រប់គ្រងបាល់ក្នុងលំហ ហើយបានចាកចេញពីទីលាន Valladolid ទាំងទឹកភ្នែក។ Gavi គឺជាកីឡាករសំខាន់សម្រាប់ក្លិប និងប្រទេស ដោយបានបង្ហាញខ្លួន២៧លើកសម្រាប់អេស្ប៉ាញ និង១១១ប្រកួតសម្រាប់ Barcelona

ក្រុមអេស្ប៉ាញដែលបានកក់កន្លែងរបស់ពួកគេរួចហើយនៅ Euro 2024 នៅអាល្លឺម៉ង់ រដូវក្តៅក្រោយបានឈ្នះការប្រកួតនេះ ហើយធានាថា ពួកគេបញ្ចប់ចំណាត់ថ្នាក់កំពូលនៃពូល A ពីលើស្កុតឡេនដែលកំពុងឈរលេខ២។

ខ្សែការពារ Robin le Normand របស់ Real Sociedad បានរកគ្រាប់បាល់នាំមុខមុនត្រឹមតែ នាទីប៉ុណ្ណោះ មុនពេលដែលខ្សែបម្រើស្លាបរបស់ Napoliកីឡាករ Khvicha Kvaratskhelia តាមស្មើឱ្យក្រុមភ្ញៀវវិញនៅនាទីទី១០។

នៅតង់ទីកីឡាករ Ferran Torres បានស៊ុតបញ្ចូលទីឱ្យក្រុមម្ចាស់ផ្ទះនាំមុខ១គ្រាប់បន្ថែមមុន មុនពេលដែលគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Luka Lochoshvili បានបិទបញ្ចប់ជ័យជម្នះក្នុងលទ្ធផល៣ទល់១

ក្នុងការរកគ្រាប់បាល់នោះដែរ ខ្សែប្រយុទ្ធ Torres ដែលលេងឱ្យក្លិបBarcelona បានពាក់អាវរបស់មិត្តរួមក្រុម Gavi ដើម្បីអបអរគ្រាប់បាល់របស់គាត់

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖