ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី ធ្វើការបង្រ្កាបបានជនសង្ស័យ ចំនួន១១នាក់ ក្នុងករណីជួញដូររក្សាទុកចាត់ចែងនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ដោយអនុវត្តន៍តាម បទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២ និង ៣៣នាទីម្សិលមុិញ កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀន ចំនួន៣ ទីតាំងស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

វេលាម៉ោង១២ និង ៣៣នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងការិយាល័យអន្តរាគមន៍ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា (ដោយប្រើវិធានការញុះញុង) និងធ្វើការបង្ក្រាបជាក់ស្តែងនូវកន្លែង ទីតាំងប្រើប្រាស់ថ្នាំញៀន ។

ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោក អាន ឆូយ ជំទប់ទី២  ឃុំចុងផ្លាស់និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តមណ្ឌល គិរី។ កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបករណី ជួញដូរ រក្សាទុក ចាត់ចែង និងប្រើប្រាស់នូវសារធាតុញៀនបាន ចំនួន ៣ ទីតាំងរួមមាន ៖

– ទីតាំងទី១ នៅ (ក្នុងព្រៃ) ជាកន្លែងប្រើប្រាស់ថ្នាំញៀន ស្ថិតក្នុង ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ទីតាំងទី២ នៅចំណុច ផ្ទះរបស់ជនសង្ស័យ ឈ្មោះ ធី ប៊ុនធា ភេទ ប្រុស អាយុ ៣០ឆ្នាំ ស្ថិតក្នុងភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ទីតាំងទី៣ នៅចំណុចផ្ទះរបស់ជនសង្ស័យ ឈ្មោះ ណាំ ធារី ភេទស្រី ស្ថិតក្នុងភូមិ ពូទុង ឃុំចុងផ្លាស់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការឃាត់ខ្លួនមនុស្សបានចំនួន ១១នាក់ ស្រីចំនួន ២ នាក់ដូចមានរាយឈ្មោះខាងក្រោយ ៖

ទី១ /ឈ្មោះ  ហន សុខលី ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិពូទុង ស្រុក កែវ សីមា ខេត្ត មណ្ឌលគិរី។ បានធ្វើតេស្តរកសារធា តុ ញៀ នក្នុងទឹកម៉ូត ជាលទ្ធផលវិជ្ជមាន(+)

ទី ២/ ឈ្មោះ អិន បញ្ញា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធផលវិជ្ជមាន(+) ទី៣/ ឈ្មោះ យឿន យ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។ បានធ្វើតេស្តរកសារធាតុញៀន ក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+) ទី៤/ ឈ្មោះ ថុល វីរៈ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ នៅ ភូមិ ពូទុង ឃុំ ចុងផ្លាស់ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ បានធ្វើតេស្តរកសារធាតុញៀនក្នុង ទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+) ទី៥/ ឈ្មោះ ឆូយ រ៉ាយូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរចុងភៅ រស់ នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តម ណ្ឌលគិរី។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធផលវិជ្ជមាន(+) ទី៦/ឈ្មោះ លី យូគ័ង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធផលវិជ្ជមាន(+) ។   ទី៧ ឈ្មោះ ធី ប៊ុនធា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌគិរី បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹក ម៉ូត ជាលទ្ធផលអវិជ្ជមាន(-)។

ទី៨/ ឈ្មោះ ឈឿន សុខគ័ង ភេទស្រី អាយុ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បានធ្វើ តេស្តរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធ ផ លអវិជ្ជមាន(-) ទី៩/ ឈ្មោះ ណាំ ធារី ភេទ ស្រី អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌល គិរី ។បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលអវិជ្ជមាន(-) ។ ទី១០/ ឈ្មោះ សន សែន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់ នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+) ។  ទី១១  ឈ្មោះ បាវ សុខដែន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធផល វិជ្ជមាន (+) ។

-សម្ភារ:និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យក រួមមាន ដូចខាងក្រោម÷

១ – ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុ ថ្នាំញៀន ចំនួន ១៧ កញ្ចក់តូច ទម្ងន់ ៤.៨៩ ក្រាមថ្លឹង ទាំងសំបក ។

២ -ទូរស័ព្ទ ចំនួន ៦ គ្រឿងមាន ៖  ម៉ាក oppo ចំនួន ១ គ្រឿង ម៉ាក realme  ចំនួន ៤ គ្រឿង ម៉ាក Nokia  អិនចុចពិល ចំនួន ១ គ្រឿង ។

៣ – ម៉ូតូ ចំនួន៣ គ្រឿង ។

៤ -ឧបករណ៍កែច្នៃសម្រាប់ ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈវត្ថុតាង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំចុងផ្លាស់ កំពុងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សហការី


ចែករំលែក៖