ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនជាតិ​ប៉ាគីស្ថាន​ និងឥណ្ឌា​២នាក់​ ពាក់ព័ន្ធ​ករណី​ប្លន់​នៅខេត្ត​កំពត

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ នៅរសៀល​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ បានចុះប្រតិបត្តិការបង្ក្រាប​ និងឃាត់ខ្លួន​ជនជាតិ​ប៉ាគីស្ថាន​ និងឥណ្ឌា​២នាក់​ ពាក់ព័ន្ធ​ករណី​ប្លន់​ជាជនជាតិ​ដូចគ្នា។ 

លោកស្នងការខេត្ត​ បានឱ្យដឹងទៀតថា​ ករណី​ប្លន់​ជនបរទេស​ខាងលេីនេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង ១១​ និង៣០នាទីយប់ថ្ងៃទី១៩​ ខែវិចិ្ឆកា​ ឆ្នាំ​២០២៣​ ស្ថិត​នៅស្រុកទឹកឈូ ខេត្តកំពត​ ហើយ​ព្យាយាម​រត់​គេច​ខ្លួន​បាត់​ស្រមោល​។ បន្ទាប់ពី​កម្លាំងសមត្ថកិច្ច​ជំនាញ​ បានទទួលព័ត៌មានហេីយ​ភ្លាមៗ​នោះលោក​ បានបញ្ជាឱ្យកម្លាំងចម្រុះចុះស្រាវជ្រាវ​ និងកំណត់មុខសញ្ញាទាន់ពេលវេលា​ លុះនៅថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ ក៏ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន​ ០២នាក់​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានបន្តថា​ ជនសង្ស័យ​ទាំងពីរនេះ​ទី១,ឈ្មោះ​ TAL WINDER អាយុ​ ៣៤ឆ្នាំ ជាតិឥណ្ឌា​ និងទី២, ឈ្មោះ​ AM JAD អាយុ​ ៣៨ឆ្នាំ ជនជាតិប៉ាគីស្ថាន។ 

បច្ចុប្បន្ន​ជនសង័្សយនិងវត្ថុតាង​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ខេត្ត​ ឃាត់ខ្លួន​បណ្ដោះអាសន្ន​ និងកសាងសុំណុំរឿងបញ្ជូនទៅ​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​៕

ដោយ៖ ស តារា


ចែករំលែក៖