ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១១ ដូចខាងក្រោម៖
១- ទេសចរណ៍ចិនជាសក្តានុពលនិងជាក្តីសង្ឃឹមខ្លាំងរបស់ទេសចរណ៍កម្ពុជាព្រោះប្រជាជនចិនមានបរិមាណច្រើន ទីតាំងប្រទេសចិននៅជិតកម្ពុជាហើយកម្ពុជាមានរមណីយដ្ឋានទេសចរណ៍ច្រើន។
២- គេនិយាយពីទេសចរណ៍ចិន អ្នកវិភាគអគតិនិយាយពីអន្តោប្រវេសន៍ខុសច្បាប់ = នេះបានហៅថាអ្នកវិភាគខួរស្អុយ មើលងាយខ្មែររហូត។
៣- ដែលហៅថាមានឯកភាពជាតិ = គ្មានប្រទេសណានៅលើលោកមានការឯកភាពជាតិទាំងស្រុងទេ ហៅថាឯកភាពជាតិគេយកការឯកភាពក្នុងរង្វង់ប្រជាជនភាគច្រើនលើសលុកក្នុងប្រទេស។
៤- លុះត្រាតែលែងមានបក្សប្រឆាំងជ្រុលនិយម = ទើបហៅថាមានការឯកភាពជាតិ។ បើនៅមានបក្សប្រឆាំងជ្រុលនិយម ប្រទេសជាតិគ្មានការឯកភាពជាតិទេ។
៥- ចាប់ពីឆ្នាំ១៩៩៨មកដល់បច្ចុប្បន្ននេះកម្ពុជាពិតជាមានសន្តិភាពនិងការឯកភាពជាតិ = ក្រោយពេលដែលក្រុមអ្នកនយោបាយជ្រុលនិយមត្រូវបានកម្ចាត់ឲ្យរត់ផាស់ក្រញាំចេញពីទឹកដីកម្ពុជា?
៦- នៅលើលោកគ្មានប្រទេសណាមានឯករាជ្យលើគ្រប់វិស័យទេទោះជាប្រទេសធំក៏ដោយ = គឺនៅពឹងផ្អែកគ្នាខាងសេដ្ឋកិច្ចបច្ចេកទេសវិទ្យាសាស្ត្រដែលចេះតែរីកចម្រើនទៅមុខយ៉ាងលឿន?
៧- តើមានប្រទេសណាមានឯករាជ្យលើគ្រប់វិស័យ? = គ្មានប្រទេសណាមានឯករាជ្យលើគ្រប់វិស័យទេ។
៨- បើគ្រាន់តែហូបបាយជាមួយគ្នាធ្វើឲ្យប្រទេសអត់មានឯករាជ្យជាតិទេ = បើនិយាយដូច្នេះគ្មានប្រទេសណាមានឯករាជ្យទេ?
៩- វប្បធម៌លាបព័ណ៌កើតមកពីណា? = កើតមកដោយសារតែពីអាអ្នកថាដោយខ្វះខួរ?
១០- នៅក្នុងសង្គមប្រជាធិបតេយ្យសេរីតែងតែមានវប្បធម៌លាបព័ណ៌ = វាដោយសារតែយកសេរីភាពនៃការបញ្ចេញមតិគ្មានព្រំដែននឹងឯងមកដាក់ពីមុខ?
១១- ចង់ការពារជាតិបានមានតែអ្នកនៅក្នុងស្រុកក្រាញននៀលទេទើបការពារបាន = ចំណែកអ្នករត់ចោលស្រុកមួយចំនួននៅក្រៅប្រទេសបានតែគំនិតនិងសំដីប៉ុណ្ណោះ?៕
ដោយ ៖ សហការី