ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ១៣លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៨នាក់ (ស្រី០១នាក់), រងរបួសសរុប ២១នាក់ (ស្រី ០៦នាក់), រងរបួសធ្ងន់ ១៣នាក់ (ស្រី ០៤នាក់) រងរបួសស្រាល ០៨នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ១៧នាក់ (យប់ ០៥នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៦លើក (ស្លាប់ ០៤នាក់) , មិនគោរពភ្លើងសញ្ញា ០១លើក (ស្លាប់ ០នាក់),មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០៣នាក់) និងបត់/គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់) ៕
ដោយ ៖ សហការី