ភ្នំពេញ ៖ លិខិតរំលែកមរណទុក្ខ
សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀបាញ់ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានក្តីរន្ធត់ចិត្ត ឥតឧបមា និងមានសេចក្ដីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងថា មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាម្តាយបង្កើតរបស់ លោកជំទាវ តៅ តឿន ទៀបាញ់ ដែលមហាឧបាសិកាបានទទួលមរណភាព កាលពីថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ៖ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:២០ នាទីរសៀល ក្នុងជន្មាយុ ៩៩ ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់ មហាឧបាសិកា យិប ថាំកេសន គឺជាការបាត់បង់ដ៏ធំធេងនូវម្តាយក្មេក ម្តាយបង្កើត ម្តាយមីង ជីដូន ជីដូនទូត និងញាតិមិត្តដ៏ឧត្តុង្គឧត្ដម ប្រកបទៅដោយព្រហ្មវិហារធម៌ សប្បុរសធម៌ និងការសណ្តោសប្រោសប្រណី គួរជាទីគោរព និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនចៅ-ញាតិមិត្ត ព្រមទាំងក្រុមគ្រួសារទាំងមូល ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៏ដ៏ឧត្តមមួយរូប ដែលពេញមួយជីវិត បានរួមចំណែកផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនា គួរឱ្យកោតសរសើរយ៉ាងក្រៃលែង។
ស្ថិតក្នុងក្ដីវិយោគដ៏សែនសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពអនុញ្ញាតចូលរួមរំលែកទុក្ខ ប្រកបដោយក្ដី ក្តុកក្តួលជាទីបំផុតជូនចំពោះ សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ចំពោះការ បាត់បង់ មហាឧបាសិកា យិប ថាំកេសន ។ យើងខ្ញុំទាំងអស់គ្នា សូមវន្ទាឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា យិប ថាំកេសន សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ជាទីគោរពដ៏ខ្ពង់ខ្ពស់ មេត្តាទទួល នូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ ៖ សហការី