ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្ដាយក្មេក សម្ដេចពិជ័យសេនា ទៀ បាញ់

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងកងកម្លាំងនគរបាលទាំងអស់ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងការសោកស្ដាយ ចំពោះមរណភាពរបស់មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្ដាយក្មេក សម្ដេចពិជ័យសេនា ទៀ បាញ់ និងត្រូវជាម្ដាយបង្កើតរបស់លោកជំទាវ តៅ តឿន ទៀបាញ់ ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២និង២០នាទី រសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា យិប ថាំកេសន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សិលា


ចែករំលែក៖